ព័ត៌មានអន្ដរជាតិ
ថៃ ជម្លៀសមនុស្សជាង ១ពាន់នាក់នៅដៃទន្លេមេគង្គ បន្ទាប់ពីទឹក ហក់ឡើងផុតច្រាំង
កាលពីថ្ងៃសុក្រទី២៣ខែកញ្ញា ទឹកទន្លេ Mun បានឡើងផុតច្រាំង ជាហេតុបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅខេត្ត Ubon Ratchathani ភាគឦសានប្រទេសថៃ។ មនុស្សសរុប ១០១៥នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។

កម្រិតទឹករបស់ទន្លេនេះ ដែលជាដៃទន្លេមេគង្គ បានហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
ទឹកជំនន់បានបង្ខំឲ្យមានការជម្លៀសប្រជាជនចំនួន ៥១សហគមន៍ក្នុងឃុំចំនួន ១១ របស់ស្រុក Warin Chamrap។

ក្រុមអ្នកស្ម័គ្រចិត្ដមកពីមូលនិធិ Sawang Bucha Dharma Sathan បានធ្វើប្រតិបត្តិការឆ្លងកាត់តាមទឹកលិចកម្ពស់ត្រឹមទ្រូង ដើម្បីជម្លៀសគ្រួសាររងគ្រោះ ចេញតាមទូក។

ទឹកជំនន់នេះ ក៏បានបំផ្លាញផ្ទៃដីកសិកម្មជាង ១០៨០០ ហិកតា ដោយប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពកសិករផងដែរ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីបានព្រមានឲ្យប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកទន្លេមេគង្គនៅតែកើនឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ ព្រមានពលរដ្ឋឲ្យប្រយ័ត្ន ខណៈភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារ ស្ទើរទូទាំងប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ