ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បណ្ដេញឯកអគ្គរដ្ឋទូត អ៊ីរ៉ង់
ប្រទេសអ៊ុយក្រែន បណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Manouchehr Moradi ហើយបានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកការទូតនៅស្ថានទូតអ៊ីរ៉ង់ ក្នុងទីក្រុង កៀវ ជាការឆ្លើយតបទៅនឹងទង្វើអមិត្ត របស់ទីក្រុងតេហេរ៉ង់ ដែលលក់ដ្រូនប្រយុទ្ធ ទៅឲ្យរុស្ស៊ី។

ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងមូស្គូ គឺផ្ទុយពីជំហរអព្យាក្រឹត ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនដោយផ្ទាល់។ ទង្វើអមិត្តបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងអ៊ុយក្រែន-អ៊ីរ៉ង់។
ការសម្រេចចិត្តលែងទទួលស្គាល់ និងបណ្ដេញអ្នកការទូតមួយចំនួន ត្រូវបានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់កាលពីល្ងាចថ្ងៃសុក្រ ទី២៣ខែកញ្ញា។

ជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ុយក្រែនបានអះអាងថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្សបើក Kamikaze របស់រុស្ស៊ីចំនួន៦គ្រឿង ដែលដ្រូនប្រភេទនេះត្រូវបានផ្តល់ឲ្យដោយអ៊ីរ៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ នៅ UN, រុស្ស៊ី និយាយការពារសង្គ្រាមរបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ