Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុញ្ញាតឲ្យពលករគ្មានឯកសារមកពី៣ប្រទេសធ្វើការដោយស្របច្បាប់រយៈពេល២ឆ្នាំ ក្នុងនោះមានកម្ពុជាផងដែរ

បានផុស

នៅ

កាលពីម្សិលមិញនេះ គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមលើការចុះបញ្ជីពលករចំណាកស្រុកខុសច្បាប់ដែលអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងប្រទេសនេះរយៈពេល២ឆ្នាំទៀតក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយថា ការចុះឈ្មោះតាមអនឡាញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ខែមករាដល់ថ្ងៃទី១៣ខែកុម្ភៈហើយនឹងអនុញ្ញាតឲ្យពលករចំណាកស្រុកកម្ពុជា ឡាវនិងមីយ៉ាន់ម៉ាធ្វើការនៅក្នុងប្រទេសនេះដោយស្របច្បាប់រយៈពេល២ឆ្នាំឬរហូតដល់ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣។

លោកស្រី Traisuree បាននិយាយថា ពលករចំណាកស្រុកជាច្រើនត្រូវបានរកឃើញថា ឆ្លងរោគបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ចុងក្រោយបំផុតប៉ុន្តែនៅពេលដែលរដ្ឋាភិបាលព្យាយាមធ្វើតេស្តពួកគេបន្ថែមទៀតនៅក្នុងតំបន់ដែលមានហានិភ័យ និយោជកជាច្រើនបានផ្ទេរពួកគេទៅកាន់កន្លែងផ្សេងដោយសារតែភ័យខ្លាចអំពីវិធានការផ្លូវច្បាប់ហើយពលករខុសច្បាប់មួយចំនួនក៏បានរត់ភៀសខ្លួនផងដែរដោយសារខ្លាចការកាត់ទោស។

បន្ទាប់ពីការចុះឈ្មោះតាមអនឡាញត្រូវបានបញ្ចប់ មន្រ្តីសុខាភិបាលនឹងធ្វើការពិនិត្យរាងកាយនិងការធ្វើតេស្តរកជំងឺកូវីដ១៩។ ថ្លៃដើមនៃការធ្វើតេស្តនិងការធានារ៉ាប់រងសុខភាពរយៈពេល២ឆ្នាំដែលសរុបមានទឹកប្រាក់៧,២០០បាតត្រូវតែចេញថ្លៃដោយដោយពលករឬនិយោជករបស់ពួកគេ។

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា វាជាការសំខាន់ណាស់ដែលម្ចាស់អាជីវកម្មត្រូវសហការដោយប្រាប់អាជ្ញាធរថាតើមានកម្មករចំនួនប៉ុន្មាននាក់ដែលពួកគេត្រូវការ។

លោកលើកឡើងថា​ “វាជាការទទួលខុសត្រូវរបស់ម្ចាស់រោងចក្រ។ ប្រសិនបើយើងរកឃើញថាមិនមានការផ្តល់ព័ត៌មានឬខកខានមិនប្រាប់ការពិតហើយស្វែងរកការងាររបស់កម្មករខុសច្បាប់, រោងចក្រនោះនឹងស្ថិតនៅក្នុងបញ្ជីខ្មៅ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រជាជនថៃ កាន់តែរើសអើងពលករចំណាកស្រុកមីយ៉ាន់ម៉ា ដល់ថ្នាក់អ្នកខ្លះហ៊ានប្រមាថអាយុជីវិត

ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម