ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលចូលសមុទ្រ ជប៉ុន
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រជប៉ុន ។

កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ថ្មីៗនេះ យោធាកូរ៉េខាងត្បូងបានរកឃើញសញ្ញាដែលអាចកើតមាននៃការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងចេញពីនាវាមុជទឹក (SLBM) នៅក្នុងទីក្រុង Sinpo របស់កូរ៉េខាងជើង ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ទៀតថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលនេះបានធ្វើឡើង ចំពេលដែលក្រុមនាវាផ្ទុកយន្តហោះ USS Ronald Reagan របស់អាមេរិកមកដល់កំពង់ផែនៃទីក្រុង Busan របស់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធរួមជាមួយនឹងកងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលនឹងត្រូវធ្វើឡើងនៅសមុទ្រជប៉ុននៅចុងខែនេះ ។

កូរ៉េខាងជើងបានបង្កើនការបាញ់មីស៊ីលផ្លោង និងកាំជ្រួចផ្សេងទៀតក្នុងឆ្នាំ ២០២២ នេះ ខណៈចាប់តាំងពីដើមឆ្នាំមក ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលចំនួន ១៨ គ្រាប់ បើធៀបនឹងកាំជ្រួចចំនួន ៨ គ្រាប់កាលពីឆ្នាំមុន ។
យោងតាមយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) បានឲ្យដឹងថា កូរ៉េខាងជើងបានចំណាយទឹកប្រាក់ ១,២២១ ដុល្លារក្នុងមួយនាទីលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងឆ្នាំ ២០២១ ឬសរុបចំនួន ៦៤២ លានដុល្លារ ។
ICAN បានប៉ាន់ប្រមាណទៀតថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២០ ហើយក្រុងព្យុងយ៉ាងកំពុងអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរដែលអាចបាញ់ចេញពីដីគោក និងពីនាវាមុជទឹក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ថា ការកែនទ័ពរបស់លោក ពូទីន បង្ហាញពី “ការដួលរលំ” របស់ រុស្ស៊ី នៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ