ព័ត៌មានអន្ដរជាតិ
ចិន ថា អាមេរិក បញ្ជូនសញ្ញា “ខុស និងគ្រោះថ្នាក់ខ្លាំង” អំពី តៃវ៉ាន់
ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកកំពុងបញ្ជូន “សញ្ញាខុស និងគ្រោះថ្នាក់” អំពីកោះតៃវ៉ាន់ បន្ទាប់ពីមានការសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្រ ។

មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់អ្នកសារព័ត៌មានថា “សម្រាប់ផ្នែករបស់យើង យើងបានបញ្ជាក់យ៉ាងច្បាស់ហើយថាគឺស្របតាមគោលនយោបាយចិនតែមួយដែលមានរយៈពេលយូររបស់យើង ហើយមិនមានការផ្លាស់ប្តូរម្តងទៀតនោះទេ ។ ដោយឡែកការថែរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់” ។
ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំ ក្រសួងការបរទេសចិនបាននិយាយថា សហរដ្ឋអាមេរិកកំពុងបញ្ជូនសញ្ញាខុស និងគ្រោះថ្នាក់ខ្លាំងណាស់អំពីតៃវ៉ាន់ ។ ពួកគេនិយាយថា សកម្មភាព និងសេចក្តីថ្លែងការណ៍ថ្មីៗជុំវិញកោះតៃវ៉ាន់ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនឹងលើកទឹកចិត្តដល់អ្នកដែលគាំទ្រឯករាជ្យតៃវ៉ាន់ ហើយមិនធ្វើឲ្យមានដំណោះស្រាយដោយសន្តិវិធីនោះទេ ។

លោក Wang Yi បាននិយាយថា “បញ្ហាតៃវ៉ាន់ជាបញ្ហាផ្ទៃក្នុងរបស់ចិន ហើយសហរដ្ឋអាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកក្នុងវិធីណាដែលនឹងត្រូវប្រើដើម្បីដោះស្រាយនោះទេ” ។
គួរបញ្ជាក់ថា ការពិភាក្សារវាងលោក Antony Blinken និងលោក Wang Yi ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ត្រូវបានដឹងថា មានរយៈពេលប្រហែល ៩០ នាទី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ចេញច្បាប់ថ្មី ដាក់ទោសអ្នកបដិសេធមិនធ្វើទាហាន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?