ព័ត៌មានអន្ដរជាតិ
ខេត្តភាគកណ្ដាល វៀតណាម ជម្លៀសមនុស្សជាង ១,៣០០ នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង
ទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Quang Ngai ភាគកណ្តាលប្រទេសវៀតណាម បានធ្វើឲ្យផ្លូវជាច្រើនខ្សែត្រូវបានជន់លិច និងធ្វើឲ្យអ្នកស្រុកជាង ១,៣០០ នាក់ជម្លៀសទៅកូនកោះមួយ ។

ផ្លូវ ២ ខ្សែទៅកាន់កោះ An Phu នៅកណ្តាលទន្លេ Tra Khuc ដែលជាផ្ទះរបស់ប្រជាពលរដ្ឋប្រហែល ៣៥០ គ្រួសារ ត្រូវបានជន់លិច ដោយសារទឹកកើនឡើង ។
ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះបានជន់លិចផ្លូវមួយខ្សែ ហើយទឹកហូរខ្លាំងបានបណ្តាលឲ្យមានការហូរច្រោះលើផ្លូវផ្សេងទៀតផងដែរ ។ ដោយសារផ្លូវថ្នល់មិនអាចចូលបាន អ្នកស្រុកនៅលើកោះនេះ រួមទាំងសិស្សរាប់សិបនាក់ត្រូវជិះទូកដើម្បីធ្វើដំណើរជុំវិញតំបន់ ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមបានឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃព្យុះ Noru, ខេត្ត Quang Ngai និងតំបន់ពី Da Nang ដល់ Binh Thuan ក៏ដូចជាតំបន់ភាគខាងត្បូងវៀតណាម និងតំបន់ខ្ពង់រាបភាគកណ្តាល នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
មជ្ឈមណ្ឌលបានបន្ថែមថា មានហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភ្នំ ក៏ដូចជាទឹកជំនន់នៅតំបន់ខ្ពង់រាប ។

គិតត្រឹមថ្ងៃសៅរ៍ ព្យុះ Noru មានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រទៅភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន ។ ល្បឿនខ្យល់បក់អតិបរមារបស់វាគឺ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ព្យុះនឹងផ្លាស់ទីទៅខាងលិចក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ព្យុះត្រូពិក Noru នឹងឆ្ពោះទៅវាយប្រហារប្រទេសថៃ និង វៀតណាម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ