Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានឲ្យប្រុងជើងការ ខណៈព្យុះទីហ្វុង Noru ខិតជិតមកដល់

បានផុស

នៅ

ព្យុះទីហ្វុង Noru ដែលកំពុងបក់បោកនៅហ្វីលីភីន នឹងធ្វើដំណើរឆ្ពោះ​ទៅ​កាន់​​វៀតណាម ហើយ​នាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់ភាគច្រើន​នៃ​ប្រទេសថៃ ខណៈនាយកដ្ឋានឧតុនិយម​ព្រមាន​ឲ្យ​ប្រុង​ជើងការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានដោយនិយាយថា ព្យុះទីហ្វុង Noru កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ពីកណ្តាលសមុទ្រចិនខាងត្បូង ​បន្ទាប់ពីបានបកបោក​ដីគោក​នៅ​ប្រទេស​ហ្វីលីពីន។ វាត្រូវបានគេរំពឹងថា ​នឹងវាយលុក​ប្រទេសវៀតណាម​នៅ​ថ្ងៃពុធសប្ដាហ៍នេះ។

ព្យុះទីហ្វុងដ៏ខ្លាំងក្លា​នេះ រួមជាមួយនឹងខ្យល់មូសុង​ដែលកំពុងតែពង្រឹង​លើសមុទ្រ Andaman និង​ឈូង​សមុទ្រថៃ ហើយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងជើង ភាគឦសាន តំបន់​កណ្តាល រួមទាំងទីក្រុងបាងកក ភាគខាងកើត និងភាគខាងត្បូង ចាប់ពីថ្ងៃពុធ ដល់​ថ្ងៃសៅរ៍ផងដែរ។

ប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវបានព្រមាន​ពីទឹកជំនន់ភ្លាមៗ និងការហូរហៀរ ជាពិសេស​នៅ​តាម​ដង​ផ្លូវ​ទឹក​នៅជិត​ជើងភ្នំ និង​តំបន់​ទំនាប ហើយ​ត្រូវ​បានណែនាំឲ្យ​តាមដាន​ព័ត៌មាន​អាកាសធាតុ។ ក្រសួងក៏បានព្យាករណ៍ថា រលក​កម្ពស់​ពី ២ ទៅ ៣ ម៉ែត្រ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ នៅ​សមុទ្រ Andaman និងឈូងសមុទ្រភាគខាងលិច ដែលនឹងមានភ្លៀងធ្លាក់ខ្លាំង។ រលក​នៅ​ឈូង​សមុទ្រ​ខាង​ក្រោម​ នឹង​មាន​កម្ពស់​ប្រហែល​២​ម៉ែត្រ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាង​នេះ។ កប៉ាល់ត្រូវបានណែនាំឲ្យ​បន្តការប្រុងប្រយ័ត្ន ខណៈដែលទូកតូចៗនៅសមុទ្រ Andaman និងឈូងសមុទ្រខាងលើ​ត្រូវបានប្រាប់ឲ្យ​ស្នាក់​នៅលើច្រាំង​ដើម្បី​សុវត្ថិភាព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖ព្យុះទីហ្វុង Noru កំពុងឆក់យកជីវិតមនុស្សនៅ ហ្វីលីពីន ខណៈជើងហោះហើរ និងសាលារៀនត្រូវបិទបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម