Connect with us

ព័ត៌មានអន្ដរជាតិ

ពេទ្យស្រីម្នាក់ត្រូវផ្អាកការងារដោយសាររួមសិចជាមួយអ្នកជំងឺកូវីដក្នុងបន្ទប់ទឹក

បានផុស

នៅ

ពេទ្យស្រីម្នាក់ដែលបានរួមភេទជាមួយអ្នកជំងឺកូវីដ១៩នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យត្រូវបានផ្អាកពីការងារបន្ទាប់ពីការចាប់ខ្លួន។

រូបថតសម្លៀកបំពាក់របស់គ្រូពេទ្យដែលនៅរាយប៉ាយពាសពេញលើការ៉ូត្រូវបានចែកចាយតាមអ៊ិនធើណិតដោយអ្នកជំងឺរួមជាមួយសារជាអក្សរ។

រូបតំណាង

វាជាការធ្វេសប្រហែសព្រោះអ្នកជំងឺបានអួតអាងតាមរយៈបណ្តាញសង្គមអំពីកន្លែងធ្វើចត្តាឡីស័ក Wisma Atlet ក្នុងទីក្រុង ហ្សារតា ដែលជាហេតុនាំឲ្យអាជ្ញារឥណ្ឌូនេស៊ីសួរនាំអ្នកទាំងពីរ។

ច្បាប់ប្រឆាំងរូបភាពអាសអាភាសដ៏តឹងរ៉ឹងរបស់ឥណ្ឌូនេស៊ីអាចធ្វើឲ្យអ្នកជំងឺនិងគ្រូពេទ្យត្រូវកាត់ទោសហើយប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា១០ឆ្នាំ។

អ្នកទាំងពីរបានសារភាពថា ពួកគេបានជួបគ្នាដើម្បីរួមសិចនៅក្នុងបន្ទប់ទឹកនៅទីតាំងមួយដែលពីមុនជាកន្លែងស្នាក់នៅរបស់អត្តពលិកអូឡាំពិកមុនពេលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យពិសេសសម្រាប់អ្នកផ្ទុកវីរុសកូរ៉ូណាកាលពីដើមឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ Arh Herwin BS ប្រធានផ្នែកព័ត៌មាននៅបញ្ជាការដ្ឋានយោធាប្រចាំតំបន់បានឲ្យដឹងថា ពួកគេទាំងពីរត្រូវបានចាប់ខ្លួន។

លោក Herwin បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា “ករណីនេះត្រូវបានផ្ទេរទៅឲ្យប៉ូលិសក្រុងហ្សាការតាយើងបានធានាឲ្យបុគ្គលិកសុខាភិបាលក្លាយជាសាក្សីហើយស្នើសុំព័ត៌មានបន្ថែមទៀត”។

បន្ទាប់ពីការសារភាព អាជ្ញាធរបានធ្វើតេស្តអ្នកទាំងពីររកជំងឺកូវីដ១៩ហើយអ្នកជំងឺត្រូវបានរកឃើញថានៅតែមានភាពវិជ្ជមានខណៈពេលដែលគ្រូពេទ្យបានធ្វើតេស្តអវិជ្ជមាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ទោះផ្ទុះកូវីដតែកោះ បាលី អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំដើម្បីស្តារសេដ្ឋកិច្ច

ចុចអាន៖ រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម