Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Noru សម្លាប់មនុស្សដល់ទៅ ៦នាក់ និងបង្កការបំផ្លិចបំផ្លាញនៅ ហ្វីលីពីន

បានផុស

នៅ

ព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានបណ្តាលឲ្យមនុស្សចំនួន៦នាក់ស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង បានវាយលុកលើកោះដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះទីហ្វុង Noru បានផ្តួលរំលំដើមឈើ កាត់ផ្តាច់ចរន្តអគ្គិសនី និងបានជន់លិចសហគមន៍នៅតំបន់វាលទំនាប ខណៈវាវាយសន្ធាប់ទីក្រុង Luzon កាលពីថ្ងៃអាទិត្យទី២៥ខែកញ្ញា និងម្សិលមិញ។

មន្ត្រីគ្រោះមហន្តរាយនិយាយថា មនុស្ស៥នាក់ ក៏បានរងរបួស និងច្រើននាក់ទៀតបាត់ខ្លួនផងដែរ។

អ្នកជួយសង្គ្រោះចំនួន៥នាក់បានស្លាប់ បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅជួយអ្នកស្រុក ដែលជាប់ដោយសារទឹកជំនន់នៅក្នុងក្រុង San Miguel នៃខេត្ត Bulacan ជិតរដ្ឋធានីម៉ានីល។

លោកវរសេនីយ៍ទោ Romualdo Andres មេប៉ូលិសក្រុង San Miguel បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើដំណើរឆ្លងកាត់ទឹកជន់លិច នៅពេលជញ្ជាំងបាក់លើ ធ្វើឲ្យពួកគេ ធ្លាក់ចូលទៅក្នុងទឹកដែលកំពុងហូរយ៉ាងខ្លាំង។

ដោយឡែក បុរសវ័យចំណាស់ម្នាក់បានស្លាប់ ក្នុងការរអិលបាក់ដីនៅក្រុង Burdeos លើកោះ Polillo។

គួរបញ្ជាក់ថា ព្យុះ Noru បានវាយលុកចូលទៅក្នុងប្រទេសប្រជុំកោះមួយនេះ កាលពីថ្ងៃអាទិត្យបន្ទាប់ពីប្រមូលផ្តុំកម្លាំងខ្យល់ដ៏ខ្លាំងមិនធ្លាប់មានពីមុនមក។

វាបានបង្កឲ្យមានការបាក់ដី នៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគឦសានទីក្រុងម៉ានីល។

មនុស្សជាង ៧៤ ០០០នាក់​ ត្រូវបានជម្លៀសចេញពីផ្ទះ មុនពេលព្យុះវាយប្រហារ ខណៈទីភ្នាក់ងារឧតុនិយមព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលងាយរងគ្រោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Tattlers

ចុចអាន៖ ព្យុះត្រូពិក Noru នឹងឆ្ពោះទៅវាយប្រហារប្រទេសថៃ និងវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម