Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Noru នឹងមកដល់ វៀតណាម ជាមួយល្បឿនខ្យល់បក់ ១៨៣ គីឡូម៉ែត្រ​ក្នុងមួយម៉ោង (មានវីដេអូ)

បានផុស

នៅ

ព្យុះ Noru កំពុងពង្រីកកម្លាំងរបស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ ខណៈ​វា​បាន​រំកិលខិត​ទៅ​ជិត​ឆ្នេរ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ។ ព្យុះនេះស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រជុំកោះ Paracels នៅម៉ោង ៤ ព្រឹកថ្ងៃអង្គារ ជាមួយនឹងល្បឿនខ្យល់បក់អតិបរមា ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលកើនឡើងពី ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីយប់ថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមបាននិយាយថា ព្យុះនេះនឹងបន្តផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿន ២០ ទៅ ២៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃអង្គារនេះ ហើយអាចកាន់តែខ្លាំងនៅថ្ងៃបន្តបន្ទាប់ ។

ល្បឿនខ្យល់បក់អតិបរមារបស់វាអាចកើនឡើងដល់ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោងនៅម៉ោង ៤ រសៀល​ថ្ងៃ​អង្គារ នេះ នៅ​ពេល​ដែល​វា​មាន​ចម្ងាយ​ប្រហែល ៣០០ គីឡូម៉ែត្រ​ពី​ទីក្រុង Da Nang និង ២៥០ គីឡូម៉ែត្រពីភាគខាងត្បូងខេត្ត Quang Nam ដែលជាតំបន់ឆ្នេរ Hoi An និង Cua Dai ។

ចំណែកគិតត្រឹមម៉ោង ៤ ទៀបភ្លឺថ្ងៃពុធ ខ្យល់ព្យុះនឹងរំកិលទៅទិសខាងត្បូងបន្តិចម្ដងៗ ដោយបោកបក់តាមឆ្នេរសមុទ្រពីខេត្ត Quang Tri ទៅខេត្ត Binh Dinh ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ទន្ទឹមនោះ ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងវាយលុកខេត្តភាគកណ្តាលវៀតណាមក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ មុនពេលចុះខ្សោយទៅជាព្យុះត្រូពិច និងបន្ទាប់មកបោកបក់ទៅតំបន់សម្ពាធទាបលើប្រទេសថៃ ។

គួរបញ្ជាក់ថា តំបន់ដែលរងផលប៉ះពាល់ដោយព្យុះ Noru ខ្លាំងជាងគេគឺខេត្ត Quang Tri, ខេត្ត Thua Thien Hue, ទីក្រុង Da Nang, ខេត្ត Quang Nam និងខេត្ត Binh Dinh ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ព្យុះទីហ្វុង Noru សម្លាប់មនុស្សដល់ទៅ ៦នាក់ និងបង្កការបំផ្លិចបំផ្លាញនៅ ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម