Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក មានផែនការរួចហើយ បើរុស្ស៊ី បាញ់នុយក្លេអ៊ែរ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មានផែនការរួចហើយ សម្រាប់ប្រតិកម្មចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ី ប៉ុន្តែនឹងមិនបង្ហាញព័ត៌មានលម្អិតឡើយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken

លោក Blinken បាននិយាយក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “60 Minutes” របស់ទូរទស្សន៍ CBS News កាលពីចុងសប្តាហ៍ថា ប្រសិនបើរុស្ស៊ី ដាក់ពង្រាយអាវុធបរមាណូនៅលើសមរភូមិមែននោះ ផលវិបាកពិតជារន្ធត់ណាស់ ហើយយើងនឹងបង្ហាញឲ្យឃើញច្បាស់។ សារ​នេះ​ត្រូវ​បាន​ផ្ញើទៅ​ថ្នាក់​ដឹកនាំ​រុស្ស៊ី​ជា​សាធារណៈ និង​ឯកជន។

លោកបានព្រមានថា “ខ្ញុំ​នឹង​មិន​បញ្ជាក់ថា តើ​ផល​វិបាកគឺជាអ្វីនោះទេ​។ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នឹងមានផលប៉ះពាល់ជាមហន្តរាយសម្រាប់ប្រទេសដែលប្រើប្រាស់វា ហើយក៏សម្រាប់ប្រទេសជាច្រើនទៀតផងដែរ”។

លោក Blinken បានធ្វើអត្ថាធិប្បាយបែបនេះ ឆ្លើយតបទៅការកត់សម្គាល់កាលពីសប្តាហ៍មុនដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា កំពុងព្យាយាមបែងចែកប្រទេសរុស្ស៊ី ហើយនិយាយថា ទីក្រុងមូស្គូនឹងប្រើប្រាស់ឧបករណ៍ទាំងអស់ ដើម្បីទប់ស្កាត់លទ្ធផលនោះ។

ស្របពេលជាមួយគ្នានោះ លោក Blinken ក៏​បាន​ជំរុញផងដែរ ​ឲ្យ​រុស្ស៊ី​ ទប់ស្កាត់​ការ​កើនឡើងភាពតានតឹង​បន្ថែម​ទៀត ​ដោយ​ការ​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន។ លោក​និយាយ​ថា “​ប្រសិនបើ​រុស្ស៊ី​ឈប់​ប្រយុទ្ធ សង្គ្រាម​នឹង​បញ្ចប់។ បើ​អ៊ុយក្រែន​ឈប់​ប្រយុទ្ធ អ៊ុយក្រែន​នឹង​ចប់”។

ប្រទេសលោកខាងលិច នៅតែបន្តផ្តល់អាវុធដល់អ៊ុយក្រែនដោយហៅវាថា ជាវិធានការចាំបាច់ដើម្បីជួយទីក្រុងកៀវ កម្ចាត់កងកម្លាំងរុស្ស៊ីនៅលើសមរភូមិ។

ដោយឡែកលោក Putin បាននិយាយនៅក្នុងសុន្ទរកថា កាលពីសប្តាហ៍មុនថា កងកម្លាំងរុស្ស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងម៉ាស៊ីនយោធាលោកខាងលិចទាំងមូល នៅអ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ស្ថានការណ៍នៅរុស្ស៊ីកំពុងក្តៅ! បាញ់សម្លាប់រង្គាលក្នុងសាលា, បាញ់មេបញ្ជាការកែនទាហាន និងបាតុករដុតខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម