ព័ត៌មានអន្ដរជាតិ
លោក ពូទីន ផ្ដល់សញ្ជាតិ រុស្ស៊ី ឲ្យអតីតចារកម្មជនជាតិ អាមេរិក
ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានផ្តល់សញ្ជាតិរុស្សីដល់អ្នកទម្លាយព័ត៌មានរបស់ភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ឈ្មោះ Edward Snowden ។

លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យផ្ដល់សញ្ជាតិរុស្ស៊ីឲ្យអតីតចារកម្មជនជាតិអាមេរិករូបនេះកាលពីថ្ងៃចន្ទ រួមជាមួយនឹងជនបរទេសចំនួន ៧២ នាក់ផ្សេងទៀតផងដែរ ។
ដោយឡែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា លោក Snowden បានទទួលសញ្ជាតិរុស្ស៊ីជាលទ្ធផលនៃសំណើផ្ទាល់ខ្លួនរបស់គាត់ ដែលបានធ្វើឡើងក្នុងឆ្នាំ ២០២០ ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ភរិយាអាមេរិករបស់គាត់ឈ្មោះ Lindsay Mills ក្នុងការធ្វើដំណើរទៅមក ។

លោក Snowden អាយុ ៣៩ ឆ្នាំបានរស់នៅនិរទេសខ្លួននៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីការលាតត្រដាងព័ត៌មានចារកម្មដ៏ធំរបស់ទីភ្នាក់ងារសន្តិសុខជាតិ (NSA) ដែលធ្វើឲ្យប៉ះពាល់ដល់ជនជាតិអាមេរិករាប់លាននាក់ក្នុងឆ្នាំ ២០១៣ ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិកនៅតែចង់ឲ្យលោក Snowden ត្រឡប់មកប្រទេសកំណើតវិញដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទចារកម្មទាក់ទងនឹងការលេចធ្លាយឯកសារសម្ងាត់ដ៏ធំសម្បើមនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ អ៊ុយក្រែន អួតថា មិនប្រកាសកែនទ័ពបន្ថែមដូច រុស្ស៊ី នោះទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ