Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក លួចប្រេងពី ស៊ីរី ក្រោមលេសប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន RT, រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បាននិយាយថា កងកម្លាំងអាមេរិកកំពុងលួចផលិតផលប្រេងជាងពាក់កណ្តាលរបស់ប្រទេសស៊ីរី ។

លោក Faisal Mekdad
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានប្រាប់ថា ការលួចនេះបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសស៊ីរី និងជំរុញឲ្យទីក្រុង Damascus លើកបញ្ហានេះទៅពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ។

លោក Faisal បញ្ជាក់ថា កងកម្លាំងអាមេរិកបានលួចផលិតកម្មប្រេងរបស់ស៊ីរីប្រមាណ ៨០ ភាគរយ ហើយនឹងទទួលខុសត្រូវចំពោះរាល់ដំណក់ប្រេងដែលពួកគេបានលួចពីយើង ។

លោក Faisal បានប្រាប់ RT ទៀតថា អាមេរិក​បន្ត​លួច​យក​ប្រេងរបស់យើង ហើយបញ្ជូនរថយន្ត​ដឹក​ប្រេង​រាប់ពាន់​គ្រឿង​ទៅ​អ៊ីរ៉ាក់ ក្រោមលេសថា ប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរី ប៉ុន្តែអាមេរិក​មិនបានធ្វើបែបនេះនោះទេ វា​ជា​ការ​កុហក ។

គួរបញ្ជាក់ថា ស៊ីរីបានខាតបង់ទឹកប្រាក់ ១០០ ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបង្កឲ្យមានការរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១១ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក ពូទីន ផ្ដល់សញ្ជាតិ រុស្ស៊ី ឲ្យអតីតចារកម្មជនជាតិ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម