Connect with us

ព័ត៌មានអន្ដរជាតិ

តើអ្នកដឹងទេ ជប៉ុន ធ្វើពិធីបុណ្យសពថ្នាក់ជាតិឲ្យអតីតនាយករដ្ឋមន្ត្រីរូបណា មុនលោក អាបេ?

បានផុស

នៅ

ពិធីកាលពីថ្ងៃអង្គារទី២៧ខែកញ្ញា សម្រាប់លោក អាបេ ស៊ីនហ្សូ គឺជាពិធីបុណ្យសពថ្នាក់ជាតិលើកទីពីរ សម្រាប់អតីតនាយករដ្ឋមន្ត្រី នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្រ្គាមរបស់ប្រទេសជប៉ុន បន្ទាប់ពីពិធីមួយធ្វើឲ្យលោក Shigeru Yoshida ក្នុងឆ្នាំ ១៩៦៧។

ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក Shinzo Abe

ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Yoshida ត្រូវបានធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលាក្នុងឆ្នាំនោះ ពោលគឺមានរយៈពេល ១១ថ្ងៃបន្ទាប់ពីគាត់ទទួលមរណភាព។ ពិធីនោះ ក៏ធ្វើឡើងនៅសាល Nippon Budokan នៃទីក្រុងតូក្យូផងដែរ ហើយមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ទៀតផង។

យោងតាមកំណត់ត្រាសាធារណៈនៃពិធីបុណ្យសពនោះ, មនុស្សប្រហែល ១៧០ ០០០នាក់ បានឈរមើលរថយន្តដឹកមឈូសលោក Yoshida ចេញពីផ្ទះរបស់គាត់ក្នុងទីក្រុង Oiso ខេត្ត Kanagawa ទៅកាន់កន្លែងប្រារព្ធពិធី។ បុគ្គលិកសន្តិសុខប្រហែល ៨០០០ នាក់ត្រូវបានដាក់ពង្រាយ។

ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Yoshida

ពិធីបុណ្យសពថ្នាក់ជាតិ មានការចូលរួមដោយមនុស្សជាង ៦០០០នាក់។ អ្នកចូលរួម រួមមានព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រី, តំណាងមកពីវិស័យធុរកិច្ច និងវិស័យផ្សេងទៀត ព្រមទាំងគណៈប្រតិភូមកពី ៧២ ប្រទេស។

ពិធីបុណ្យសពថ្នាក់ជាតិនៅជប៉ុន អាចធ្វើឡើងបានដោយផ្អែកលើការយល់ព្រមពីគណៈរដ្ឋមន្ត្រី ឧទាហរណ៍ដូចជាព្រះរាជពិធីបុណ្យសព សម្រាប់អគ្គមហេសីរបស់អធិរាជ Taisho ក្នុងឆ្នាំ ១៩៥១ ជាដើម។

ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Yoshida

គណៈរដ្ឋមន្ត្រី បានអនុម័តពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក Yoshida បីថ្ងៃបន្ទាប់ពីការស្លាប់របស់គាត់។ នៅពេលនោះ រដ្ឋាភិបាលបានស្នើឲ្យក្រសួង និងស្ថាប័ននានា បង្ហូតទង់ជាតិនៅពាក់កណ្តាលដង និងស្មិងស្មាធិ៍មួយភ្លែតនៅថ្ងៃបុណ្យសព។

ការិយាល័យខុទ្ទកាល័យបាននិយាយថា ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Yoshida គឺចំណាយប្រហែល ១៨លានយ៉េន ឬប្រហែល ១២៥ ០០០ដុល្លារ បើគិតតាមអត្រាប្រាក់នាពេលសព្វថ្ងៃនេះ។ ពិធីនោះ ត្រូវបានចំណាយទាំងស្រុងដោយមូលនិធិបម្រុងរបស់រាជរដ្ឋាភិបាល៕

ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Yoshida

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe បានចាប់ផ្តើម ជាមួយវត្តមានភ្ញៀវបរទេសជាង ៧០០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

សាលារៀន​ជិត​១​ពាន់​កន្លែង​នៅ​ថៃ និង​វៀតណាម រង​ការ​បំផ្លាញ ព្រោះ​គ្រោះ​ទឹក​ជំនន់

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

រុស្ស៊ី ទម្លាយតួលេខជនស៊ីវិល ស្លាប់និងរបួស ពេលអ៊ុយក្រែន វាយលុកឆ្លងដែនទ្រង់ទ្រាយធំ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ចិន​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ចថ្មី​ៗ រួម​ទាំង​កាត់អត្រាការប្រាក់​កម្ចីលើ​អចលនទ្រព្យ​

ជីវិតកម្សាន្ដ១៧ នាទី មុន

ខេម ចេញមុខបញ្ជាក់ការពិត ក្រោយលេចឮថាខ្លួនទទួលបានងារជាឧកញ៉ា

កីឡា១៩ នាទី មុន

ចៅក្រម-អាជ្ញាកណ្តាល​៤១​រូបបញ្ចប់ការ​សិក្សា​ ត្រៀម​ព្រឹត្តិការណ៍យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៨ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម