Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង ណូរុ បណ្តាលឲ្យបាក់ដី និងបង្កការបំផ្លិចបំផ្លាញនៅ វៀតណាម (មានវីដេអូ)

បានផុស

នៅ

ព្យុះទីហ្វុង ណូរុ បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាមនៅព្រឹកថ្ងៃពុធ ទី ២៨ខែកញ្ញានេះ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ហើយបង្កការបាក់ដីខណៈមនុស្សរាប់សែននាក់ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។

មនុស្សចំនួន១០នាក់ ក៏ត្រូវបានគេរាយការណ៍ថា​ រងរបួសផងដែរ។ ខ្យល់ព្យុះ បានផ្តួលរំលំដើមឈើ បំប៉ើងដំបូលផ្ទះ និងបង្កការជន់លិចនៅតាមដងផ្លូវ។

នៅ Danang ដែលជាទីក្រុងធំលំដាប់ទី៣របស់វៀតណាម, អគារខ្ពស់ៗបានរង្គើដោយសារកម្លាំងខ្យល់ព្យុះដ៏ខ្លាំង ថែមទាំងមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំទៀតផង។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបាននិយាយថា “ល្បឿនខ្យល់គឺចន្លោះពី១០៣ គីឡូម៉ែត្រក្នុងមួយម៉ោងដល់ទៅ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង”។

មនុស្សជាង ២០០ ០០០ នាក់បានជ្រកកោននៅក្នុងជម្រកសុវត្ថិភាព បន្ទាប់ពីអ្នកព្យាករបានព្រមានថា ណូរុ នឹងក្លាយជាព្យុះដ៏ធំបំផុតមួយ ដែលវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ទោះល្បឿនខ្យល់ យឺតជាងការភ័យខ្លាចកាលពីដំបូងក៏ដោយ ប៉ុន្តែអ្នកព្យាករនិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ពេលថ្ងៃ ហើយបានព្រមានអំពីការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរបន្ថែមទៀត។

ក្រសួងការពារជាតិ បានចល័តទាហានប្រហែល ៤០ ០០០ នាក់ និងកងជីវពល ២០ ០០០ នាក់ រួមជាមួយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។

ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមត្រូវបានបិទ ហើយ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុង Danang ផងនោះ ក៏ត្រូវបិទទ្វារផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វៀតណាម ព្រមានថា សល់ពេលមិនច្រើនទេ ត្រូវជម្លៀសមនុស្សជាបន្ទាន់ មុនព្យុះ Noru មកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១០ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម