Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសលទ្ធផលប្រជាមតិនៅ Donetsk និង Lugansk (មានវីដេអូ)

បានផុស

នៅ

ប្រជាពលរដ្ឋភាគច្រើននៅសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានគាំទ្រគំនិតនៃការរួបរួមជាមួយរុស្ស៊ី។ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតក្នុងតំបន់។

នៅ Donetsk, អ្នកបោះឆ្នោតជាង ៩៩% បានគាំទ្រគំនិតនៃការចូលរួមជាមួយប្រទេសរុស្ស៊ី រីឯការធ្វើប្រជាមតិនៅ Lugansk បានបង្ហាញលទ្ធផលស្រដៀងគ្នានេះ ដោយមានអ្នកបោះឆ្នោតជាង ៩៨% បានគាំទ្រការបង្រួបបង្រួម។

យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅក្នុងសាធារណរដ្ឋទាំងពីរ សន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់រួចរាល់អស់ហើយ។

ប្រជាមតិ ត្រូវបានធ្វើឡើងនៅក្នុងសាធារណរដ្ឋទាំងពីរ ក៏ដូចជាក្នុងតំបន់ដែលគ្រប់គ្រងដោយទីក្រុងមូស្គូនៅអ៊ុយក្រែនគឺ Zaporozhye និង Kherson ផងដែរ នៅចន្លោះថ្ងៃទី ២៣ ដល់ ២៧ ខែកញ្ញា។ លទ្ធផលនៅ Zaporozhye បង្ហាញពីការគាំទ្រ ៩៣% ឲ្យចូលរួមជាមួយរុស្ស៊ី ខណៈនៅ Kherson គាំទ្រ ៨៧%។

តួ​លេខ​ផ្លូវការ​បង្ហាញ​ថា មានអ្នកចេញទៅបោះឆ្នោតជាង ៨០% នៅក្នុងសាធារណរដ្ឋ​ទាំង​ពីរ ​ដែល​បាន​បំបែក​ខ្លួន​ចេញ​ពីទី​ក្រុងកៀវ ​ក្រោយ​រដ្ឋប្រហារ Maidan ឆ្នាំ២០១៤ និងក្រោយ​ជម្លោះ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិច បានច្រានចោលការបោះឆ្នោតប្រជាមតិលើការចូលរូមជាមួយរុស្ស៊ីនេះ ថាជាការបោះឆ្នោតដ៏អាម៉ាស់ ហើយប្តេជ្ញាថានឹងមិនទទួលស្គាល់លទ្ធផលឡើយ។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានព្រមានថា ការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី នឹងធ្វើឲ្យលទ្ធភាពនៃកិច្ចចរចាជាមួយទីក្រុង មូស្គូ ឈានដល់ទីបញ្ចប់មិនអាចស្តារឡើងវិញបាន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តំបន់អ៊ុយក្រែនចំនួន៤ ចាប់ផ្តើមធ្វើប្រជាមតិស្តីពីការចូលរួមជាមួយ រុស្ស៊ី ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម