Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជីនពីង បង្ហាញមុខជាសាធារណៈ បញ្ចប់ពាក្យចចាមអារ៉ាម រដ្ឋប្រហារ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលេចមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារទី២៧ ខែកញ្ញា បន្ទាប់ពីបាត់ខ្លួនជាសាធារណៈ ដែលបង្កឲ្យមានពាក្យចចាមអារ៉ាម អំពីជោគវាសនានយោបាយរបស់មេដឹកនាំវ័យ ៦៩ ឆ្នាំរូបនេះ។

លោក ស៊ី បាន​បង្ហាញខ្លួន អំឡុងពេលទៅទស្សនា​នៅ​សាល​តាំង​ពិព័រណ៍​ក្រុង​ប៉េកាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី បាន​បង្ហាញខ្លួន អំឡុងពេលទៅទស្សនា​នៅ​សាល​តាំង​ពិព័រណ៍​ក្រុង​ប៉េកាំង ​ក្រោម​ប្រធានបទ “ឆ្ពោះទៅ​មុខ ​ក្នុង​យុគសម័យ​ថ្មី”។

អមដំណើរដោយនាយករដ្ឋមន្ត្រី Li Keqiang និងមេដឹកនាំកំពូលផ្សេងទៀត, លោក ស៊ី ដែលក៏ជាប្រធានបក្សកុម្មុយនិស្តកំពុងកាន់អំណាច និងជាប្រមុខកងទ័ពរំដោះប្រជាជនផងដែរនោះ បានទស្សនាការតាំងបង្ហាញខ្លះៗ និងអត្ថាធិប្បាយអំពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

លោក ស៊ី បាន​បង្ហាញខ្លួន អំឡុងពេលទៅទស្សនា​នៅ​សាល​តាំង​ពិព័រណ៍​ក្រុង​ប៉េកាំង

ដំណើរ​ទស្សនកិច្ច​នេះ ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​លោក ស៊ី តាម​កញ្ចក់​ទូរទស្សន៍​ចាប់​តាំង​ពី​លោកវិល​ត្រលប់​មក​ពី​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់ ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន​កាល​ពី​ចុង​សប្តាហ៍​មុន។

ក្រោមបទប្បញ្ញត្តិនៃជំងឺរាតត្បាតរបស់ចិន លោក ស៊ី នឹងត្រូវធ្វើចត្តាឡីស័ក រយៈពេលមួយសប្តាហ៍បន្ទាប់ពីវិលត្រលប់មកវិញ។

លោក ស៊ី បាន​បង្ហាញខ្លួន អំឡុងពេលទៅទស្សនា​នៅ​សាល​តាំង​ពិព័រណ៍​ក្រុង​ប៉េកាំង

មិនមែនជារឿងចម្លែកទេសម្រាប់មេដឹកនាំចិន ដែលមិនបង្ហាញខ្លួនច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ប៉ុន្តែ ពេលវេលានៃអវត្តមានរបស់លោក ស៊ី ប៉ុន្មានសប្តាហ៍មុនការកោះប្រជុំសមាជគណបក្សសំខាន់ៗដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង បានបង្កឲ្យមានពាក្យចចាមអារ៉ាមយ៉ាងច្រើន អំពីការធ្វើរដ្ឋប្រហារ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក ស៊ី ជីនពីង ប្រាប់ឲ្យកងទ័ពចិន ផ្តោតលើការត្រៀមខ្លួនធ្វើសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម