ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានព្យុះទីហ្វុង Noru នឹងមកដល់ល្ងាចថ្ងៃស្អែក
យោងតាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ព្យុះទីហ្វុង Noru ដែលកំពុងបង្កឲ្យមានការបាក់ដីនៅប្រទេសវៀតណាម នឹងបោកបក់ឆ្លងកាត់ប្រទេសឡាវ ហើយបន្ទាប់មកឆ្ពោះទៅកាន់ភាគឦសាននៃប្រទេសថៃក្នុងខេត្ត Ubon Ratchathani និង Amnat Charoen នៅល្ងាចថ្ងៃព្រហស្បតិ៍ ។

ក្រៅពីបោកបក់មកកាន់តំបន់ភាគឦសានរបស់ប្រទេសថៃហើយនោះ, ព្យុះ Noru ក៏នឹងបង្កការបោកបក់នៅភាគខាងជើង និងតំបន់ទំនាបកណ្តាលផងដែរ ខណៈខេត្ត Ubon Ratchathani, ខេត្ត Si Saket, ខេត្ត Surin និងខេត្ត Buri Ram ត្រូវបានណែនាំឲ្យប្រុងជើងការ ក៏ដូចជាប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងដែលនាំមកដោយព្យុះនេះ ។
ទន្ទឹមនោះ អាជ្ញាធរក៏កំពុងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកម្លាំងខ្យល់បក់របស់ព្យុះទីហ្វុង Noru ដែលនឹងប្រែទៅជាព្យុះត្រូពិច មុនពេលឈានដល់ភាគឦសានប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ជាពិសេសព្យុះនេះនឹងធ្វើឲ្យមានមហន្តរាយកាន់តែធ្ងន់ធ្ងរថែមទៀតនៅក្នុងតំបន់ដែលប្រឈមនឹងទឹកជំនន់រួចហើយ ។

ដោយឡែកយោងតាមគណៈបញ្ជាការគ្រប់គ្រងទឹកជាតិដែលបាននិងកំពុងតាមដានទន្លេមេគង្គបានឲ្យដឹងថា កម្រិតទឹកក្នុងទន្លេតាមព្រំដែនអន្តរជាតិរំពឹងថា នឹងកើនឡើងចាប់ពីថ្ងៃពុធនេះ ដល់ថ្ងៃទី២ ខែតុលា ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះនេះ ។
ជាចុងក្រោយមជ្ឈមណ្ឌលក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេក្នុងខេត្ត Nakhon Phanom, ខេត្ត Mukdahan, ខេត្ត Amnat Charoen និងខេត្ត Ubon Ratchathani ឲ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ពីកម្ពស់ទឹកដែលហក់ឡើងខ្លាំងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ព្យុះទីហ្វុង Noru បណ្តាលឲ្យបាក់ដី និងបង្កការបំផ្លិចបំផ្លាញនៅ វៀតណាម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់