ព័ត៌មានអន្ដរជាតិ
ជប៉ុន ផ្អាកកម្មវិធីបណ្ដុះបណ្ដាលដល់យោធា មីយ៉ាន់ម៉ា ក្រោយការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ
ក្រសួងការពារជាតិប្រទេសជប៉ុនបាននិយាយថា នឹងផ្អាកការបណ្តុះបណ្តាលដល់យោធាមីយ៉ាន់ម៉ា ចាប់ពីឆ្នាំក្រោយតទៅ បន្ទាប់ពីមានការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដោយយោធាមីយ៉ាន់ម៉ា ។

កាលពីខែកក្កដា ឆ្នាំ២០២២ យោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ រូប ក្នុងនោះរួមមានអតីតសមាជិកសភាម្នាក់មកពីគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ។
ទន្ទឹមនោះ នៅមុនការកាត់ទោសប្រហារជីវិតនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមដំណើរការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។

ចាប់តាំងពីឆ្នាំ ២០១៥ ប្រទេសជប៉ុនបានជ្រើសរើសសមាជិករបស់កងទ័ពមីយ៉ាន់ម៉ាចំនួន ៣០ នាក់ ដែលជានិស្សិតពីទីកន្លែងផ្សេងៗគ្នា រួមទាំងវិទ្យាស្ថានការពារជាតិផងដែរ ។
កម្មវិធីនេះមានគោលបំណងដើម្បីជួយដល់និស្សិតឲ្យទទួលបាននូវចំណេះដឹងត្រឹមត្រូវអំពីលទ្ធិប្រជាធិបតេយ្យ និងភាពជាអ្នកដឹកនាំស៊ីវិលរបស់កងទ័ព ។

ចំណែកបច្ចុប្បន្ន នៅក្នុងកម្មវិធីនេះមានបុគ្គលិកផ្នែកយោធាមីយ៉ាន់ម៉ាចំនួន ១១ នាក់នៅក្នុងប្រទេសជប៉ុន ហើយពួកគេទាំងនេះ នឹងត្រូវបានទទួលការអនុញ្ញាតដើម្បីទទួលការបណ្តុះបណ្តាលរហូតដល់ចប់ទាំងស្រុង ប៉ុន្តែនឹងមិនមានការជ្រើសរើសជាថ្មីបន្តទៀតឡើយ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ តើអ្នកដឹងទេ ជប៉ុន ធ្វើពិធីបុណ្យសពថ្នាក់ជាតិឲ្យអតីតនាយករដ្ឋមន្ត្រីរូបណា មុនលោក អាបេ?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត