ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង្ហើបពេលវេលាដែល កូរ៉េខាងជើង ទំនងជាបាញ់នុយក្លេអ៊ែរ (មានវីដេអូ)
ដោយដកស្រង់ប្រភពពីទីភ្នាក់ងារចារកម្មជាតិ, សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃពុធទី២៨ខែកញ្ញានេះថា ការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧មក ទំនងជាកើតឡើងនៅចន្លោះថ្ងៃទី១៦ខែតុលា ដល់ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាននេះរាយការណ៍ថា ការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរ គឺរួចរាល់អស់ហើយនៅកន្លែងធ្វើតេស្តក្រោមដី Punggye-ri របស់ប្រទេសកូរ៉េខាងជើង។
នោះគឺជាកន្លែងដែលទីក្រុង ព្យុងយ៉ាង បានធ្វើការសាកល្បងនុយក្លេអ៊ែរក្រោមដីចំនួន៦លើកចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧។

យោងតាម Yonhap, ពេលវេលានៃការធ្វើតេស្តនេះ ទំនងជាត្រូវបានកំណត់ចំពេលព្រឹត្តិការណ៍នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង គឺចិន និងគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក។
សមាជិកសភាឈ្មោះ Yoo Sang-bum បានប្រាប់ Yonhap ថា “ទីភ្នាក់ងារចារកម្មជាតិបាននិយាយថា ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរមែននោះ វាអាចនៅចន្លោះពេលនៃសមាជបក្សលើកទី២០របស់ប្រទេសចិននៅថ្ងៃទី១៦ខែតុលា និងការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក នៅថ្ងៃទី៧ខែវិច្ឆិកា”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូរ៉េខាងជើង អនុម័តច្បាប់ថ្មី អាចបាញ់អាវុធនុយក្លេអ៊ែរ ដោយស្វ័យប្រវត្តិ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ