ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Ian ចាប់ផ្តើមវាយប្រហាររដ្ឋ Florida យ៉ាងពេញទំហឹង
កាលពីថ្ងៃពុធទី២៨ខែកញ្ញា ព្យុះសង្ឃរា Ian បានបោកបក់ចូលឆ្នេរសមុទ្រ Florida ហើយ ជាមួយនឹងកម្លាំងដ៏មហន្តរាយ ដោយបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលធ្វើឲ្យវា ក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

Ian បានបង្កឲ្យមានការបាក់ដីនៅម៉ោង ៣:០៥ រសៀល (ម៉ោងនៅអាមេរិក) ជិតកោះ Cayo Costa ភាគខាងលិចទីក្រុង Fort Myers។ Ian ចាប់ផ្តើមវាយប្រហារក្នុងនាមជាព្យុះសង្ឃរាប្រភេទ៤ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រហែល ៩០ នាទីក្រោយមក, មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បានរាយការណ៍ថា Ian បានតម្រង់ឆ្ពោះទៅដីគោករដ្ឋ Florida នៅភាគខាងត្បូងនៃទីក្រុងកំពង់ផែ Punta Gorda ដោយកម្លាំងខ្យល់បានធ្លាក់ចុះបន្តិច ពោលគឺក្នុងល្បឿន ២៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

រហូតមកដល់ពេលនេះ ព្យុះ Ian បានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្មយ៉ាងហោចណាស់ ១.១ លានកន្លែង។
អភិបាលរដ្ឋលោក Ron DeSantis បាននិយាយថា ព្យុះ Ian គឺជាព្យុះដែលគំរាមកំហែងដល់អាយុជីវិត។ រលកសមុទ្រនៅតាមឆ្នេរ មានកម្ពស់រហូតដល់ ៣.៧ម៉ែត្រនៅកន្លែងខ្លះ។

លោក DeSantis បន្តថា មន្ត្រីសង្គ្រោះបន្ទាន់ រួមទាំងទាហានឆ្មាំជាតិចំនួន ៧០០០ នាក់ផងដែរ កំពុងត្រៀមខ្លួនដឹកនាំប្រតិបត្តិការជួយសង្គ្រោះទៅកាន់តំបន់លិចទឹក។
ជើងហោះហើរជាង ៤០០០ជើង ចូលនិងចេញពីសហរដ្ឋអាមេរិក បច្ចុប្បន្នត្រូវបានលុបចោលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ឆ្មាំព្រំដែន និងឆ្មាំឆ្នេរសមុទ្រអាមេរិក កំពុងស្វែងរកជនចំណាកស្រុកប្រហែល ២០ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ លិចអំឡុងពេលព្យុះ។
ដោយសារតែល្បឿនខ្យល់បក់ដ៏ខ្លាំងរបស់វា, ព្យុះ Ian បានជាប់ចំណាត់ថ្នាក់ជាព្យុះសង្ឃរាដ៏កាចសាហាវបំផុតមួយ ដែលវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

តាមការប្រៀបធៀប ព្យុះសង្ឃរា Michael បានបោកបក់លើរដ្ឋ Florida ក្នុងឆ្នាំ ២០១៨ ជាមួយនឹងល្បឿនខ្យល់បក់ថេរ ២៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះ Ida កាលពីឆ្នាំមុន បានបក់បោកក្នុងល្បឿន ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាទៅដល់រដ្ឋ Louisiana៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ មនុស្សរាប់លាននាក់ប្រាប់ឲ្យជម្លៀស ខណៈព្យុះសង្ឃរា Ian ជិតមកដល់រដ្ឋ Florida

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ