Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទាំងទឹកកក ស្វីស កំពុងរលាយក្នុងកម្រិត គួរឲ្យព្រួយបារម្ភជាទីបំផុត (មានវីដេអូ)

បានផុស

នៅ

ផ្ទាំងទឹកកករបស់ប្រទេសស្វីស កំពុងរលាយក្នុងអត្រាដ៏អាក្រក់បំផុត ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើមកាលជាងមួយសតវត្សរ៍មុន ពោលគឺផ្ទាំងទឹកកក បានបាត់បង់ ៦% ហើយ នៃបរិមាណដែលនៅសល់ក្នុងឆ្នាំនេះ ឬរលាយខ្លាំង ជិតពីរដង បើធៀបនឹងកំណត់ត្រាមុនកាលពីឆ្នាំ២០០៣។ នេះបើតាមការឲ្យដឹងពីបណ្តាញត្រួតពិនិត្យផ្ទាំងទឹកកកស្វីស (GLAMOS) កាលពីថ្ងៃពុធទី២៨ខែកញ្ញា។

ការរលាយគឺខ្លាំងមែនទែននៅឆ្នាំនេះ សូម្បីតែថ្មដែលកប់អស់រាប់សហស្សវត្សរ៍មកហើយនោះ ក៏បានលេចចេញជាថ្មីផងដែរនៅកន្លែងមួយ។ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីសាកសព និងដល់ថ្នាក់យន្តហោះដែលបាត់នៅកន្លែងផ្សេងលើភ្នំ Alps រាប់ទសវត្សរ៍មកហើយនោះ ក៏ត្រូវបានគេឃើញឡើងវិញផងដែរ។ លើសពីនេះ ផ្ទាំងទឹកកកតូចៗផ្សេងទៀតបានរលាយបាត់រូបរាងអស់ហើយ។

លោក Matthias Huss ប្រធានស្ថាប័នឃ្លាំមើល GLAMOS បានប្រាប់រ៉យទ័រថា “យើងបានដឹងពីសេណារីយ៉ូអាកាសធាតុថា ស្ថានភាពនេះនឹងមកដល់ យ៉ាងហោចណាស់នៅកន្លែងណាមួយនាពេលអនាគត។ ​ឥឡូវ​នេះ ​ប្រហែល​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឬ​រន្ធត់​បំផុត​ក្នុង​រដូវ​ក្ដៅ​នេះ”។

ជាងពាក់កណ្តាលនៃផ្ទាំងទឹកកកនៅភ្នំ Alps គឺស្ថិតនៅក្នុងប្រទេសស្វីស ដែលជាកន្លែងសីតុណ្ហភាពកើនឡើងប្រហែលពីរដង បើធៀបនឹងសីតុណ្ហភាពមធ្យមរបស់ពិភពលោក។

ការរលាយយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ ដែលមានបរិមាណទឹកកកប្រហែល ៣គីឡូម៉ែត្រគូប ស្មើនឹងទឹក ៣ ពាន់ពាន់លានលីត្រ គឺជាលទ្ធផលនៃកម្រិតព្រិលធ្លាក់ទាបក្នុងរដូវរងា គួបផ្សំជាមួយនឹងរលកកម្ដៅខ្លាំង។

ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តកើនឡើង ផ្ទាំងទឹកកកភ្នំ Alps ត្រូវបានគេរំពឹងថា នឹងបាត់បង់ច្រើនជាង ៨០% នៃម៉ាស់បច្ចុប្បន្នរបស់វានៅត្រឹមឆ្នាំ ២១០០៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អ្នកវិទ្យាសាស្រ្តបារម្ភ! ផ្ទាំងទឹកកកដ៏ធំ នឹងរលាយ បណ្តាលឲ្យពិភពលោក ជួបទឹកជំនន់ធ្ងន់ធ្ងរ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២៤ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម