ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញឲ្យពលរដ្ឋខ្លួនចាកចេញពី រុស្ស៊ី ជាបន្ទាន់ ចៀសវាងការកែនចូលបម្រើក្នុងជួរកងទ័ព (មានវីដេអូ)
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃពុធទី២៨ខែកញ្ញាថា ពលរដ្ឋអាមេរិកនៅរុស្ស៊ី ត្រូវតែចាកចេញពីប្រទេសនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការកែនឲ្យចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
ដោយលើកឡើងពីក្រឹត្យកែនទាហានរបស់រដ្ឋាភិបាលរុស្ស៊ីកាលពីសប្តាហ៍មុន, ស្ថានទូតបានព្រមានថា អាជ្ញាធររុស្ស៊ី អាចមិនទទួលស្គាល់អ្នកដែលមានសញ្ជាតិពីរ (រុស្ស៊ី-អាមេរិក) ហើយអាចបដិសេធពួកគេ មិនឲ្យទទួលបានជំនួយផ្នែកកុងស៊ុលអាមេរិក។ ស្ថានទូតក៏ព្រមានផងដែរថា ពលរដ្ឋសញ្ជាតិពីរ អាចត្រូវបានរារាំងមិនឲ្យចាកចេញពីប្រទេស ហើយអាចត្រូវបានជ្រើសរើសឲ្យចូលបម្រើក្នុងជួរកងទ័ព។
សារនេះបានណែនាំថា ជនជាតិអាមេរិក ត្រូវធ្វើការរៀបចំឯករាជ្យ ដើម្បីចាកចេញពីប្រទេសឲ្យបានឆាប់តាមដែលអាចធ្វើបាន។ លទ្ធភាពនៃការចាកចេញកាន់តែពិបាកឡើងៗ ដោយសារច្រកព្រំដែនកំពុងមានមនុស្សណែនតាន់តាប់ ហើយជើងហោះហើរចេញពីប្រទេសរុស្ស៊ីមានការដាក់កំហិតយ៉ាងខ្លាំងនាពេលនេះ។
ស្ថានទូតក៏បានព្រមានផងដែរថា “ដែនកំណត់ធ្ងន់ធ្ងរ” បានជះឥទ្ធិពលដល់សមត្ថភាពរបស់ស្ថានទូតក្នុងការជួយពលរដ្ឋអាមេរិក ហើយលក្ខខណ្ឌនៅក្នុងប្រទេសរុស្ស៊ី រួមទាំងជម្រើសនៃការដឹកជញ្ជូនផងដែរនោះ អាចនឹងដាក់កំហិតកាន់តែខ្លាំងនាពេលដ៏ខ្លីខាងមុខ”។
ការព្រមានរបស់ស្ថានទូតអាមេរិក ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការកែនទាហានកាលពីសប្តាហ៍មុន ដោយមានបំណងជ្រើសរើសអ្នកបម្រុងចំនួន ៣០០ ០០០នាក់នៅទូទាំងប្រទេស ដើម្បីជួយគ្រប់គ្រងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី និងខ្សែទំនាក់ទំនងប្រវែង ១០០០គីឡូម៉ែត្រជាមួយកងកម្លាំងរបស់ទីក្រុងកៀវ ក្នុងប្រទេសអ៊ុយក្រែន។
ចាប់តាំងពីការប្រកាសនេះ បុរសជនជាតិរុស្សីមួយចំនួនដែលមានវ័យល្មមចូលធ្វើទាហាន បានសម្រេចចិត្តភៀសខ្លួនចេញពីប្រទេស ដើម្បីគេចពីការកែន។
ការចាកចេញភ្លាមៗនេះ បានបង្កឲ្យមានភាពចលាចលនៅច្រកព្រំដែនជាមួយប្រទេសជិតខាង ដែលលើកលែងទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ី ដូចជា ប្រទេសកាហ្សាក់ស្ថាន និងហ្សកហ្ស៊ី ជាដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ព្រមាន អាមេរិក ប្រឆាំងនឹងការប្រើប្រាស់រដ្ឋាភិបាលលោក Zelensky ធ្វើជាទាហានស៊ីឈ្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»