Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិ រុស្ស៊ី ជាង ១៩៤,០០០ នាក់ហើយសម្រុកចេញពីប្រទេស ក្រោយ​​លោក ពូទីន ប្រកាសកែនទ័ព

បានផុស

នៅ

ជនជាតិរុស្ស៊ីជាង ១៩៤,០០០ នាក់ហើយបានភៀសខ្លួនទៅកាន់ប្រទេសហ្វាំងឡង់ ហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសកែនទ័ពមួយផ្នែកក្នុងប្រទេសដើម្បីទៅប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសហ្សកហ្ស៊ីបាននិយាយថា ជនជាតិរុស្សីជាង ៥៣,០០០ នាក់បានចូលទៅក្នុងប្រទេសនេះ ចាប់តាំងពីសប្តាហ៍មុនមក ខណៈទីភ្នាក់ងារ​ឆ្មាំ​ព្រំដែន​ហ្វាំងឡង់ក៏​បាន​និយាយផងដែរ​ថា មនុស្ស​ជាង ៤៣,០០០ នាក់​បាន​មកចូលមក​ដល់ប្រទេស​ក្នុង​រយៈពេល​ដូច​គ្នានេះ ។

ដោយឡែក មន្ត្រីនៅប្រទេសកាហ្សាក់ស្ថានវិញបានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ី ៩៨,០០០ បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួន ខណៈ ៣,០០០ នាក់ទៀតបានចូលប្រទេសម៉ុងហ្គោលីដែលមានព្រំប្រទល់ជាប់គ្នា ។

ប្រទេសហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន ដែលធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀតសុទ្ធតែផ្តល់ការចូលដោយគ្មានទិដ្ឋាការដល់ជនជាតិរុស្ស៊ី ជាអំណោយផលមួយសម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវគោកដើម្បីគេចពីការកែននេះ ខណៈប្រទេសហ្វាំងឡង់ និងន័រវែសគឺត្រូវការទិដ្ឋាការសម្រាប់ការចូលទៅកាន់ទឹកដីរបស់ខ្លួន ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា គោលបំណងនៃការប្រកាសកែននេះគឺសំដៅតែលើបុរសប្រហែល ៣០០,០០០ នាក់ប៉ុណ្ណោះដែលមានអាយុពី ១៨ ទៅ ៥០ ឆ្នាំ ប៉ុន្តែដោយសារតែមានការឃោសនាពីព័ត៌មានខាងក្រៅបង្កឲ្យពលរដ្ឋរុស្ស៊ីមានការភ័យខ្លាច និងរត់គេចខ្លួនពីការកែននេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ សម្ព័ន្ធមិត្តលោក ពូទីន ប្រាប់ជំហរប្រើអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម