Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ប្រតិកម្ម ចំពោះ​ការយក ​អ៊ុយក្រែន ​និង​តៃវ៉ាន់ មក​ប្រៀបធៀបគ្នា (មានវីដេអូ)

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា តៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិន ហើយការប៉ុនប៉ងភ្ជាប់កោះនេះ ទៅនឹងព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន គឺមិនសមរម្យនោះទេ។ លោកក៏បានរិះគន់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ផងដែរចំពោះការអត្ថាធិប្បាយរបស់លោកស្រី អំពីបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងតៃប៉ិ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការសួរសំណួររបស់ AFP ថាតើ ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនថ្កោលទោសរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន និងថាតើនោះនឹងជំរុញឲ្យមានការបំបែកខ្លួនដែរឬទេ លោក Wang បានឆ្លើយតបថា “នរណាម្នាក់ដែលព្យាយាមនិយាយបញ្ឆិតបញ្ឆៀង អំពីការពាក់ព័ន្ធនៃបញ្ហាអ៊ុយក្រែននិងតៃវ៉ាន់ គឺត្រូវបានជំរុញដោយការគណនានយោបាយ”។

លោក Wang បន្ថែមថា “ការ​ញុះញង់​បែប​នេះ​ នឹង​ក្លាយ​ជា​ការ​រំលោភ​លើ​គោលការណ៍​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​មួយ និងជា​ការ​ជ្រៀត​ជ្រែក​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។ អ្នកណាដែលសង្ឃឹមថា នឹងកេងចំណេញលើបញ្ហាអ៊ុយក្រែន ហើយស្វែងរកលេសសម្រាប់ឯករាជ្យភាពរបស់តៃវ៉ាន់ នឹងត្រូវបញ្ចប់គ្រប់កន្លែង”។

លោក​បាន​ទទូច​ថា “​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​ដែល​មិនអាច​កាត់ផ្តាច់​បាន​នៃ​ទឹកដី​របស់​ចិន ហើយ​សំណួរ​តៃវ៉ាន់​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ​។ សំណួរ​តៃវ៉ាន់ និង​បញ្ហា​អ៊ុយក្រែន​គឺ​មាន​លក្ខណៈ​ខុស​គ្នា ហើយ​មិន​អាច​ប្រៀបធៀប​បាន​ទាល់​តែ​សោះ”។

សំណួររបស់ AFP កើតឡើងបន្ទាប់ពីលោក Wang បានថ្កោលទោសការកត់សម្គាល់របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ហើយនិយាយថា រដ្ឋាភិបាលរបស់លោកស្រីមានបំណង គាំទ្រការការពារខ្លួនរបស់តៃវ៉ាន់ និងធ្វើឲ្យទំនាក់ទំនងក្រៅផ្លូវការរបស់អាមេរិកកាន់តែស៊ីជម្រៅជាមួយកោះនេះ។ លោកស្រី​ក៏​បាន​ចោទ​ចិន​ថា ​ចង់​បំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ព្រមាន អាមេរិក ប្រឆាំងនឹងការប្រើប្រាស់រដ្ឋាភិបាលលោក Zelensky ធ្វើជាទាហានស៊ីឈ្នួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម