ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក ទៅដល់កូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលបានមួយថ្ងៃ
នៅថ្ងៃព្រស្បតិ៍ទី២៩ខែកញ្ញានេះ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ ពោលគឺមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

ការបាញ់បង្ហោះ បានកើតឡើងចំពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នានៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េ ខណៈមន្ត្រីកូរ៉េខាងត្បូង និងជប៉ុនបានថ្កោលទោសការបាញ់នោះថាជា ការបង្កហេតុ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង លោកស្រី Harris នឹងធ្វើដំណើរទៅកាន់ព្រំដែន និងតំបន់គ្មានយោធា (DMZ) ដែលពុះចែកកូរ៉េខាងជើង និងខាងត្បូង។

កាលពីថ្ងៃពុធ លោកស្រីបានថ្លែងទៅកាន់ទាហានអាមេរិក នៅឯមូលដ្ឋានយោធាក្នុងប្រទេសជប៉ុន ជាកន្លែងដែលលោកស្រី បានថ្កោលទោសការបាញ់បង្ហោះនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង និងកម្មវិធីអាវុធខុសច្បាប់ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។
អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលកាលពីថ្ងៃពុធ ត្រូវបានបាញ់នៅចន្លោះម៉ោង ១៨:១០ នាទីដល់ម៉ោង ១៨:២០ នាទី (ម៉ោងក្នុងស្រុក) ហើយហោះចម្ងាយ ៣៦០គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់ ៣០គីឡូម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងត្បូង បង្ហើបពេលវេលាដែល កូរ៉េខាងជើង ទំនងជាបាញ់នុយក្លេអ៊ែរ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង