Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ស្នើ​សុំដឹកនាំ​ក្រុម ដើម្បី​ចរចា​សន្តិភាព​រវាង​រុស្ស៊ី និង​អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី២៨ខែកញ្ញា បានស្នើឡើងថា គាត់អាចដឹកនាំក្រុមមួយដើម្បីស្វែងរកសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។

លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក វ្ល៉ាឌីមៀរ ពូទីន

នៅក្នុងការបង្ហោះជាច្រើនលើបណ្តាញសង្គម Truth Social, លោក ត្រាំ បានលើកឡើងពីការលេចធ្លាយដែលមិនធ្លាប់មាននៅក្នុងបំពង់បង្ហូរប្រេង Nord Stream ហើយបង្ហាញគំនិតដែលគាត់អាចរួមចំណែកដល់ស្ថានភាពនេះបាន។

ក្នុងការបង្ហោះលើកដំបូង លោក ត្រាំ ​អះអាងថា បំពង់​បង្ហូរប្រេង​​នេះ​ត្រូវបាន​បំផ្លាញ ដែល​អាច​នាំឲ្យ​មាន​ការកើនឡើងនៃភាពតានតឹង ឬ​សង្គ្រាម​។

យោងតាមអតីតប្រធានាធិបតីរូបនេះ, “ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក គួរតែត្រជាក់ចិត្ត និងស្ងប់ស្ងាត់ ពាក់ព័ន្ធការបំផ្លាញនៃបំពង់បង្ហូរ Nord Stream។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលមិនគួរចាំបាច់ត្រូវមានដំណោះស្រាយធំមួយនោះទេ”។

ការលេចធ្លាយបំពង់បង្ហូរប្រេង Nord Stream

លោក Trump ក៏​បាន​អះអាង​ម្តង​ទៀតដែរ​ថា សង្រ្គាម​អ៊ុយក្រែន​នឹង​មិន​កើត​ឡើងឡើយ ប្រសិន​បើគាត់កាន់តំណែង​ជា​ប្រធានាធិបតី និង​ផ្តល់​ដំណោះស្រាយ​ចំពោះ​ស្ថានការណ៍នេះ។

លោក Trump សរសេរថា “កុំបង្កបញ្ហាកាន់តែអាក្រក់ជាមួយការបំផ្ទុះបំពង់បង្ហូរប្រេងនេះ។ ចូរមានយុទ្ធសាស្ត្រ ត្រូវឆ្លាត សូមចរចាគ្នាឲ្យមានកិច្ចព្រមព្រៀងនាពេលឥឡូវនេះទៅ។ នោះជាអ្វីដែលភាគីទាំងពីរត្រូវការ និងចង់បាន។ ពិភពលោកទាំងមូលកំពុងជាប់គាំង។ ខ្ញុំនឹងដឹកនាំក្រុម”។

លោក វ្ល៉ាឌីមៀរ ហ្សេឡេនស្គី (ឆ្វេង) និងលោក ដូណាល់ ត្រាំ

ការអះអាងរបស់លោក ត្រាំ ថា គាត់នឹងដឹកនាំក្រុមមួយដើម្បីកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី គឺផ្ទុយស្រឡះពីសេចក្តីថ្លែងការណ៍មួយចំនួនដែលគាត់ធ្វើឡើងនៅដើមដំបូងនៃសង្រ្គាមអ៊ុយក្រែន។

កាលពីខែមីនា លោក ត្រាំ គូសបញ្ជាក់ នឹងបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅឆ្នេរសមុទ្ររុស្ស៊ី ដើម្បីដាក់សម្ពាធលើមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ លោក ត្រាំ ក៏បានស្នើឲ្យសហរដ្ឋអាមេរិក ដាក់ទង់ជាតិចិននៅលើយន្តហោះចម្បាំងរបស់ខ្លួន ហើយប្រើប្រាស់វាដើម្បី ទម្លាក់គ្រាប់បែក លើប្រទេសរុស្ស៊ីផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Insider

ចុចអាន៖ ចិន ប្រតិកម្ម ចំពោះ ការយក អ៊ុយក្រែន និង តៃវ៉ាន់ មក ប្រៀបធៀបគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៩ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម