ព័ត៌មានអន្ដរជាតិ
ពូទីន ចុះហត្ថលេខា ទទួលស្គាល់តំបន់ចំនួន២ ជាទឹកដីឯករាជ្យ ក្រោយការធ្វើប្រជាមតិ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកញ្ញា បានចុះហត្ថលេខាលើក្រឹត្យចំនួនពីរ ដោយទទួលស្គាល់អតីតតំបន់អ៊ុយក្រែន គឺ Kherson និង Zaporozhye ជារដ្ឋអធិបតេយ្យភាពឯករាជ្យ។

ក្រឹត្យទាំង២និយាយថា “ការទទួលស្គាល់អធិបតេយ្យភាពរដ្ឋ និងឯករាជ្យភាពនៃតំបន់ Kherson និង Zaporozhye គឺមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ”។
រុស្ស៊ី បានរៀបចំការធ្វើប្រជាមតិ នៅក្នុងតំបន់ Zaporozhye និង Kherson ចន្លោះថ្ងៃទី ២៣ ដល់ ២៧ ខែកញ្ញា។ លទ្ធផលនៅ Zaporozhye បានបង្ហាញពីការគាំទ្រ ៩៣% ឲ្យចូលរួមជាមួយរុស្ស៊ី ខណៈនៅ Kherson គាំទ្រ ៨៧%។ ក្នុងតំបន់២ទៀត ប្រជាពលរដ្ឋភាគច្រើននៅសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏បានគាំទ្រគំនិតនៃការរួបរួមជាមួយរុស្ស៊ីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិច បានច្រានចោលការបោះឆ្នោតប្រជាមតិលើការចូលរូមជាមួយរុស្ស៊ីនេះ ថាជាការបោះឆ្នោតដ៏អាម៉ាស់ ហើយប្តេជ្ញាថានឹងមិនទទួលស្គាល់លទ្ធផលឡើយ។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានព្រមានថា ការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី នឹងធ្វើឲ្យលទ្ធភាពនៃកិច្ចចរចាជាមួយទីក្រុង មូស្គូ ឈានដល់ទីបញ្ចប់មិនអាចស្តារឡើងវិញបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ប្រកាសលទ្ធផលប្រជាមតិនៅ Donetsk និង Lugansk

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច