Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើង ​​បាញ់​មី​ស៊ី​ល​ ​ពីរថ្ងៃ​ជាប់​គ្នា ចំពេលអនុប្រធានាធិបតីអាមេរិក ធ្វើទស្សនកិច្ច កូរ៉េខាងត្បូង (មានវីដេអូ)

បានផុស

នៅ

ប្រទេសកូរ៉េ​ខាងជើង ​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ ក្នុងរយៈពេល​ពីរថ្ងៃ​ជាប់​គ្នា ដែលនេះអាចជាការបង្ហាញ ការតវ៉ាប្រឆាំងនឹងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលបានរិះគន់កូរ៉េខាងជើងយ៉ាងខ្លាំង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ចេញពីតំបន់ Sunchon ក្នុងខេត្ត South Phyongang កាលពីយប់ថ្ងៃព្រហស្បតិ៍។

មីស៊ីលនេះ ធ្វើដំណើរបានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រ ជាមួយល្បឿនលឿនជាងសំឡេង ៥ដង។

គួររម្លឹកឡើងវិញថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលទីក្រុងព្យុងយ៉ាងហៅថាជា “គ្រាប់រ៉ុកកែតដ៏អស្ចារ្យ” ចេញពីតំបន់ Sunchon ក្នុងឆ្នាំ ២០១៩។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា បើគិតពីរយៈចម្ងាយធ្វើដំណើរ និងរយៈកម្ពស់, មីស៊ីលដែលបាញ់កាលពីថ្ងៃព្រហស្បតិ៍នេះ អាចជាប្រភេទដូចគ្នាទៅនឹងមីស៊ីលដែលកូរ៉េខាងជើងបាញ់ក្នុងឆ្នាំ២០១៩ដែរ។

កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​២១​លើក​រួច​ទៅហើយ​នៅក្នុង​ឆ្នាំ​នេះ។

ការបាញ់បង្ហោះចុងក្រោយនេះ កើតឡើងបន្ទាប់ពីលោកស្រី Harris ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ និងបានត្រួតពិនិត្យតំបន់គ្មានយោធា ដែលបែងចែកកូរ៉េទាំងពីរ។

ក្រោយមកលោកស្រីនិយាយថា “នៅកូរ៉េខាងជើង យើងបានមើលឃើញរបបផ្តាច់ការដ៏ឃោរឃៅ ការរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំ និងកម្មវិធីអាវុធខុសច្បាប់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អនុប្រធានាធិបតីអាមេរិក ទៅដល់កូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលបានមួយថ្ងៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម