Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ក៏មានមនុស្សស្លាប់ ដោយសារព្យុះ Noru ដែរ

បានផុស

នៅ

សាកសព​មនុស្ស​ ២ ​នាក់​ក្នុង​ចំណោម​ ៣ ​នាក់ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត Nghe An ភាគ​កណ្តាលនៃ​ប្រទេស​វៀតណាម ក្រោយ​ត្រូវ​បាន​ហូរនាំទៅ​ដោយ​ទឹក​ជំនន់ដែល​​បង្ក​ដោយ​ព្យុះទីហ្វុង Noru ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាននិយាយថា បុរសឈ្មោះ Nguyen Van Hue អាយុ ៥៥ ឆ្នាំជាអ្នកស្រុក Nghi Loc ត្រូវបានហូរកួចដោយទឹកជំនន់នៅក្នុងឃុំ Nghi Cong Nam កាលពីយប់ថ្ងៃពុធ ហើយសាកសពរបស់គាត់ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។

ចំណែកនៅឃុំ Ngoc Son នៃស្រុក Thanh Chuong, សាកសពឈ្មោះ Nguyen Huu Hoang អាយុ ៣៨ ឆ្នាំត្រូវបានទឹកនាំទៅបាត់ នៅពេលចុះនេសាទនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃព្រហស្បតិ៍ ហើយក្រោយមកសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅពេលថ្ងៃត្រង់ ។

រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមស្វែងរកបុរសម្នាក់ទៀតឈ្មោះ Bui Van Thanh អាយុ ៥៨ ឆ្នាំដែលបានបាត់ខ្លួន ខណៈពេលដែលគាត់កំពុងនៅលើទូកនេសាទក្នុងវាលស្រែដែលលិចទឹកក្នុងក្រុង Nam Dan ។

ទន្ទឹមនោះ យ៉ាងហោចណាស់មនុស្ស ៦២ នាក់ បានរងរបួសនៅក្នុងខេត្ត Quang Tri, ខេត្ត Thua Thien-Hue និងខេត្ត Quang Nam ហើយផ្ទះ ១៦០ ខ្នងត្រូវបានបំផ្លាញ និងជាង ៣,៣០០ ខ្នងរងការខូចខាត ខណៈផ្ទះ​ជាង ៧,៣០០​ ខ្នង​នៅ​ខេត្ត Nghe An កំពុង​ជន់​លិច​នៅ​ឡើយ ។

ស្របពេលជាមួយគ្នានេះ ដំណាំ​ប្រមាណ ៥,៣០០​ ហិកតា និង​វារីវប្បកម្ម ៣,០០០​ ហិកតាក៏ត្រូវបាន​ខូចខាតផងដែរ ខណៈដើមឈើ​ចំនួន ៥,៣០០ ​ដើមបានបាក់រលំ ​។ គោ​ក្របី និង​បសុបក្សី​រាប់​ពាន់​ក្បាល​ក៏​ត្រូវ​បាន​សម្លាប់ដូចគ្នា​ក្នុង​គ្រោះ​ទឹក​ជំនន់នេះ ហើយ​កំណាត់​ផ្លូវ​ជា​ច្រើនកំពុង​ជន់​លិច ។

គួរបញ្ជាក់ថា ព្យុះ Noru បានបោកបក់ក្នុងទីក្រុង Da Nang និងខេត្ត Quang Nam ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្វើឲ្យវាក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ព្យុះ Noru ឆក់យកជីវិតមនុស្សនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម