Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា កំហុសក្នុងការប្រកាសកែនទ័ពគួរតែកែតម្រូវ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា កំហុសទាំងអស់ដែលបានធ្វើឡើង ក្នុងអំឡុងពេលនៃការប្រកាសកែនទ័ពបម្រុងមួយផ្នែកក្នុងប្រទេសសម្រាប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន គួរតែត្រូវបានកែតម្រូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ថា កាលពីសប្ដាហ៍មុន មនុស្សចាស់ និង​អ្នក​ដែល​មាន​អាយុ​ចូល​បម្រើ​ការងារ​ត្រូវ​បានកែនមកបំពេញកាតព្ចកិច្ចជាយោធា ។

លោកបន្ត​ថា រាល់​កំហុស​ត្រូវ​តែ​កែ​តម្រូវ ហើយ​អ្នក​ដែល​ត្រូវ​បាន​កែន​ដោយ​គ្មាន​ហេតុផល​សមរម្យ​គួរ​តែ​ត្រូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ដោះស្រាយ​ស្ថានការណ៍នេះ ។

ជាក់ស្តែងលោក ពូទីន សង្ឃឹមថានឹងបញ្ចៀសភាពចលាចលបន្ថែមទៀត បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការកែនទ័ពមួយផ្នែកនៅតែបន្តនៅទូទាំងប្រទេស ខណៈជនជាតិរុស្សីរាប់ពាន់នាក់បាននិងកំពុងភៀសខ្លួនទៅកាន់ប្រទេសជិតខាង ដើម្បីគេចពីសេចក្តីព្រាងច្បាប់នេះ ។

គួរបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីបានសម្រុកចេញពីប្រទេស បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធសប្ដាហ៍មុនបានប្រកាសពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេស ដែលនឹងប៉ះពាល់ដល់មនុស្សប្រហែល ៣០ ម៉ឺននាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ RT ផ្សាយថា អាមេរិក និងអឺរ៉ុប កំពុងអស់អាវុធឲ្យ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម