ព័ត៌មានអន្ដរជាតិ
លោក Biden៖ ព្យុះសង្ឃរា Ian អាចជាព្យុះសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តរដ្ឋ Florida
ទោះបីជាចំនួនអ្នកស្លាប់នាពេលបច្ចុប្បន្ននេះនៅតែមិនទាន់មានការបញ្ជាក់ច្បាស់ក៏ដោយ ប៉ុន្តែគេភ័យខ្លាចថា មនុស្សដល់ទៅរាប់រយនាក់ឯណោះ អាចបាត់បង់ជីវិតដោយសារព្យុះ Ian ដែលវាយប្រហាររដ្ឋ Florida កាលពីយប់ថ្ងៃពុធ។
ព្យុះនេះ ក៏បានបណ្តាលឲ្យមនុស្សជាង ២.៦ លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងមនុស្សជាច្រើននាក់ ត្រូវជាប់គាំងរង់ចាំការជួយសង្គ្រោះផងដែរ។
ព្យុះនេះបានរក្សាកម្លាំងខ្យល់បក់យ៉ាងខ្លាំង រយៈពេលជាច្រើនម៉ោង រហូតដល់វាត្រូវបានបន្ទាបទៅជាព្យុះត្រូពិក ជាមួយនឹងល្បឿនខ្យល់ ១០៤គីឡូម៉ែត្រក្នុងមួយម៉ោង នៅភាគខាងត្បូងទីក្រុង Orlando។
នៅឯទីស្នាក់ការកណ្តាលរបស់ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសជាផ្លូវការថា ព្យុះ Ian គឺជាគ្រោះមហន្តរាយដ៏ធំមួយ ហើយព្រមានថា Ian អាចជាព្យុះសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ Florida។
ស្របពេលជាមួយគ្នានោះ ក្នុងកម្មវិធី Good Morning America, តម្រួតតំបន់ Lee County លោក Carmine Marceno បាននិយាយថា អាចមានអ្នកស្លាប់ រាប់រយនាក់ ខណៈមនុស្សរាប់ពាន់នាក់ នៅតែរង់ចាំការជួយសង្គ្រោះ។
គិតត្រឹមម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ព្យុះ Ian បានកាត់ផ្តាច់អគ្គិសនីដល់អតិថិជនជាង ២.៦ លាននាក់នៅរដ្ឋ Florida ពោលគឺស្មើនឹងប្រហែល ២៤% នៃអតិថិជនសរុបរបស់រដ្ឋនេះ។
គួរបញ្ជាក់ថា ព្យុះសង្ឃរា Ian បានបោកបក់លើប្រទេសគុយបាមុនគេ ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីទាំងស្រុងនៅក្នុងប្រទេសនេះ កាលពីថ្ងៃអង្គារ។
ស្របពេលជាមួយគ្នានោះ នៅទីក្រុង Puerto Rico កិច្ចខិតខំប្រឹងប្រែងបោសសម្អាតទ្រង់ទ្រាយធំនៅតែបន្ត បន្ទាប់ពីខ្យល់ព្យុះ វាយប្រហារកោះ Caribbean មួយនេះកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន