Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានទោះព្យុះ Noru ចុះកម្លាំង តែជំនន់ទឹកភ្លៀងនៅតែអាចកើតមាន

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃបាននិយាយថា ទោះបីជាព្យុះទីហ្វុង Noru បានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបក៏ដោយ ប៉ុន្តែវានឹងបន្តនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះជាមួយនឹងការគំរាមកំហែងនៃទឹកជំនន់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានលោកស្រី Chomparee Chompurat បាននិយាយថា ព្យុះនេះបានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបនៅក្នុងខេត្ត Chaiyaphum ភាគឦសាននៅម៉ោងប្រហែល ៧ យប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែនៅថ្ងៃសុក្រនេះប្រព័ន្ធ​សម្ពាធ​ទាប​របស់ព្យុះនៅតែ​គ្រប​ដណ្តប់​លើ​តំបន់ទំនាប​ភាគ​ខាងជើង ទំនាប​កណ្តាល និង​ភាគ​ឦសានផងដែរ ។

លោកស្រី Chomparee បាននិយាយទៀតថា ទន្ទឹមនឹងខ្យល់មូសុងបោកបក់ដ៏ខ្លាំងក្លា ព្យុះនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងផងដែរនៅផ្នែកខ្លះទៀតនៃភាគខាងជើង ភាគឦសាន ទំនាបកណ្តាល ភាគខាងកើត និងភាគខាងត្បូងរយៈពេលមួយថ្ងៃទៀត ជាពិសេសអាចកើតមានទឹកហូរហៀរ និងទឹកជំនន់នៅលើជម្រាលភ្នំ និងតំបន់ទំនាប ។

រហូតមកដល់ពេលនេះនៅតែមានភ្លៀងធ្លាក់ឥតឈប់ឈរ និងបានបង្កជាទឹកហូរចេញពីជួរភ្នំ Phu Langka ហើយបានហូរចូលស្រុក Muang នៃខេត្ត Chaiyaphum នៅម៉ោងប្រហែល ៩ យប់ថ្ងៃព្រហស្បតិ៍ ។

ស្របពេលជាមួយគ្នា កម្រិតទឹកជំនន់មានចាប់ពី ៥០ ទៅ ៨០ សង់ទីម៉ែត្រនៅកណ្តាលខេត្តកាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានស្រកបន្តិចវិញនៅកម្រិត ៥០ ទៅ ៦០ សង់ទីម៉ែត្រកាលពីព្រឹកថ្ងៃសុក្រ ។

គួរបញ្ជាក់ថា ខេត្ត Chaiyaphum គឺជាខេត្តមួយក្នុងចំណោមខេត្តនៅតំបន់ទំនាបកណ្តាល ភាគខាងជើង និងភាគឦសាន ដែលនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរំពឹងfaនឹងមានទឹកជំនន់ភ្លាមៗនៅថ្ងៃសុក្រនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ព្យុះ Noru ឆក់យកជីវិតមនុស្សនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម