Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត លោក ពូទីន ដាក់បញ្ចូលតំបន់ទាំង ៤ ជាទឹកដីរបស់ រុស្ស៊ី

បានផុស

នៅ

លោកពូទីន បានប្រកាសតំបន់ចំនួន ៤ ជាផ្នែកមួយរបស់រុស្ស៊ី ខណៈលោកបាន​ប្រមូលផ្តុំមនុស្ស​រាប់ពាន់នាក់នៅឯទីលានក្រហម នៃទីក្រុងមូស្គូ ដើម្បីអបអរសាទរការបញ្ចូល Donetsk, Kherson, Luhansk និង Zaporizhzhia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​វ្ល៉ាឌីមៀ ពូទីន ​បាន​និយាយ​ថា “ប្រជាជនបានងាកទៅរក​ការ​បោះឆ្នោត​ប្រជាមតិ ហើយ​បាន​ជ្រើសរើស​ជម្រើស​នេះ ដើម្បីនៅជាមួយប្រទេសកំណើតជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ជាមួយ​ប្រទេស​រុស្ស៊ី”។ លោក​បាន​បន្ថែម​ថា ទាហាន​រុស្ស៊ី​នឹង​ការពារ​ទឹកដី​ទាំង​នោះ​ដោយ​កម្លាំង និង​គ្រប់​មធ្យោបាយ​ទាំងអស់។

ដោយឡែក​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky បាន​ហៅ​ការ​កាន់កាប់​នេះ​ថា​ជា​អំពើឧក្រិដ្ឋ។បន្ទាប់​ពី​លោក​ថា “រុស្ស៊ី​ព្យាយាម​លួច​អ្វី​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ចង់​សរសេរ​ប្រវត្តិសាស្ត្រ​ឡើងវិញ និង​កំណត់​ព្រំដែន​ឡើងវិញ ដោយ​ប្រើ​ឃាតកម្ម ការ​គំរាមកំហែង ការ​ធ្វើ​ទារុណកម្ម និង​ការ​ភូត​កុហក។ អ៊ុយក្រែន​នឹង​មិន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង​ទេ”។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ថ្ងៃ​សុក្រ​លោក Zelensky បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​លើ​ឯកសារ​ដើម្បី​ចូលរួម​ជាមួយ​ណាតូ។ លោក​បាន​និយាយ​ថា​ពាក្យ​សុំ​នេះ​ស្ថិត​នៅ​ក្រោម “នីតិវិធី​ដែល​បាន​ពន្លឿន” ស្របពេលដែលលោកអគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​និយាយ​ថា ទ្វារ​តែងតែ​បើកចំហ​សម្រាប់​អ៊ុយក្រែន​ជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ពូទីន ចុះហត្ថលេខា ទទួលស្គាល់តំបន់ចំនួន២ ជាទឹកដីឯករាជ្យ ក្រោយការធ្វើប្រជាមតិ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម១០ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១៥ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម