ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់បន្ថែមការទិញវ៉ាក់សាំងកូវីដ ក្រោយរកឃើញករណីឆ្លងវីរុសបម្លែងខ្លួនប្រភេទថ្មី
រដ្ឋាភិបាលតៃវ៉ាន់បាននិយាយនៅថ្ងៃពុធ ទី៣០ ខែធ្នូ នេះថា តៃវ៉ាន់បានព្រមព្រៀងទិញវ៉ាក់សាំងកូវីដ ១៩ ជិត ២០ លានដូសក្នុងនោះមាន ១០ លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca ។
មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតរបស់កោះនេះបាននិយាយថា ក្រៅពីក្រុមហ៊ុន AstraZeneca តៃវ៉ាន់បានយល់ព្រមទិញវ៉ាក់សាំងពីកម្មវិធី COVAX ចំនួន ៤.៧៦ លានដូស ហើយក៏កំពុងស្ថិតក្នុងការពិភាក្សាជាមួយក្រុមហ៊ុនមួយផ្សេងទៀតផងដែរ ប៉ុន្តែមិនបានបញ្ជាក់ប្រាប់នោះទេ ខណៈវ៉ាក់សាំងដំបូងបង្អស់ត្រូវបានគេរំពឹងថានឹងមកដល់នៅខែមីនា ។
មជ្ឈមណ្ឌលបាននិយាយបន្ថែមថា កោះតៃវ៉ាន់គ្រោងនឹងទទួលបាននូវវ៉ាក់សាំងសរុបចំនួន ៣០ លានដើម្បីចាក់ដល់ប្រជាជនរបស់ខ្លួនប្រហែល ៦៥ ភាគរយ ។
លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ លោកពិតជាសង្ឃឹមថានឹងមានប្រព័ន្ធលិខិតឆ្លងដែនវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការធ្វើដំណើរអន្តរជាតិសម្រាប់អ្នកដែលបានចាក់ថ្នាំបង្ការ ។ នេះគឺជាអ្វីដែលយើងកំពុងពិចារណាយ៉ាងសកម្ម” ។
ស្របពេលជាមួយគ្នានេះអាជ្ញាធរកោះតៃវ៉ាន់ក៏បានបញ្ជាក់ពីករណីឆ្លងដំបូងនៃវីរុសបម្លែងខ្លួនប្រភេទថ្មីផងដែរដែលផ្ទុះឡើងនៅក្នុងប្រទេសអង់គ្លេស ។ លោក Chen បានប្រាប់អ្នកយកព័ត៌មានថា អ្នកជំងឺកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានត្រឡប់មកពីប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ និងបានបញ្ជាក់ថាបានឆ្លងជំងឺនេះ ។
លោកបាននិយាយថា ចាប់ពីថ្ងៃសុក្រតទៅរដ្ឋាភិបាលនឹងរឹតបន្តឹងការចូលបន្ថែមទៀតដោយផ្អាកការមកដល់របស់ជនបរទេសទាំងអស់ដោយគ្មានការអនុញ្ញាតឲ្យស្នាក់នៅ ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧៩៨ ករណី និងមានអ្នកស្លាប់ចំនួន ៧ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រុមហ៊ុនចិន Sinopharm ប្រកាសថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពសឹង៨០ភាគរយ
ចុចអាន ៖ អង់គ្លេសអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដទី ២ ស្របពេលស្ថានភាពកាន់តែធ្ងន់ធ្ងរ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង