ព័ត៌មានអន្ដរជាតិ
ក្រុមតវ៉ាអំពាវនាវពលរដ្ឋស្លៀកពាក់ខ្មៅ៧ថ្ងៃប្រឆាំងការសម្រេចរបស់តុលាការឲ្យលោក ប្រាយុទ្ធ បន្តកាន់អំណាច
មេដឹកនាំតវ៉ាគាំទ្រប្រជាធិបតេយ្យបានអំពាវនាវដល់ប្រជាជនឲ្យនាំគ្នាពាក់ខោអាវពណ៌ខ្មៅរយៈពេល៧ថ្ងៃ និងជួបជុំគ្នានៅវិមានជ័យជម្នះនាថ្ងៃសៅរ៍ ទី១ ខែតុលានេះ ដើម្បីបង្ហាញពីការប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលសម្រេចឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចូលកាន់អំណាចវិញតាមការកំណត់អាណត្តិ៨ឆ្នាំ។

កាលពីរសៀលថ្ងៃសុក្រម្សិលមិញ ក្រុមបណ្តាញតាវ៉ាបានជួបជុំគ្នានៅ Pathumwan Skywalk ទីក្រុងបាងកកដើម្បីស្តាប់ការសម្រេចរបស់តុលាការ។ ក្រុមតវ៉ាដឹកនាំដោយលោក Thatchapong Kaedam ចំអកចំពោះការសម្រេចរបស់តុលាការដែលគាំទ្រលើលោក ប្រាយុទ្ធ។
លោក Thatchapong បាននិយាយថា ក្រុមតវ៉ាមិនអាចទទួលយកការសម្រេចចិត្តនេះបានទេ និងបានហៅការសម្រេចនេះថាជា«ការទះកំផ្លៀងជាតិ»។
ចំណែកលោក Thanaporn Wichan សកម្មជនមកពីបណ្តាញពលកម្មនៃសិទ្ធិប្រជាជនបានប្រកាសដល់ហ្វូងអ្នកតវ៉ាថា នឹងមិនទទួលយកការសម្រេចនេះឡើយ។ ពួកគេជឿថា ការកាន់អំណាចរបស់លោក ប្រាយុទ្ធ ចប់ត្រឹមថ្ងៃទី២៤ ខែសីហាហើយ។
ពួកគាត់បានជំរុញឲ្យប្រជាពលរដ្ឋ«កាន់ទុក្ខស្ថិតក្រោមរបបគ្រប់គ្រងដ៏អាក្រក់របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ តាមរយៈពេលស្លៀកពាក់ឈុតខ្មៅចាប់ពីថ្ងៃទី១ ដល់ទី៧ ខែតុលានេះ។
កាលពីថ្ងៃសុក្រម្សិលមិញ តុលាការធម្មនុញ្ញថៃសម្រេចថា អាណត្តិរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនទាន់ឈានដល់ដែនកំណត់រយៈពេល ៨ ឆ្នាំទេ ព្រោះអាណត្តិបានចាប់ផ្តើមនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅពេលធម្មនុញ្ញបច្ចុប្បន្នចូលជាធរមាន។ ដូច្នេះលោកអាចបន្តកាន់អំណាចរហូតដល់ឆ្នាំ២០២៥៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ