Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ ​វេតូ​សេចក្តីសម្រេច​របស់​ UN ស្តីពី​ការកាត់យកទឹកដីនៅ ​អ៊ុយក្រែន

បានផុស

នៅ

ប្រទេសរុស្សី បានប្រើសិទ្ធិវេតូរបស់ខ្លួន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងការព្រាងសេចក្តីសម្រេចមួយ ដែលស្វែងរកការថ្កោលទោសចំពោះការកាត់បញ្ចូលទឹកដីអ៊ុយក្រែនចូលជាឧបសម្ព័ន្ធរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ មិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូគឺ ចិន និងឥណ្ឌា បានសម្រេចចិត្តអនុបវាទ ជាជាងបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេច ដែលថ្កោលទោសសកម្មភាពរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានណែនាំសេចក្តីសម្រេចនេះ ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រទី៣០ខែកញ្ញា។

លោកស្រី Linda Thomas-Greenfield

មុននេះ ការកាត់ទឹកដីដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ត្រូវបានធ្វើឡើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ចំនួន៤ ដែលស្មើនឹង១៥ភាគរយនៃទឹកដីរបស់អ៊ុយក្រែន។

សេចក្តីសម្រេចដែលសហការឧបត្ថម្ភដោយសហរដ្ឋអាមេរិក និងអាល់បានី បានអំពាវនាវឲ្យមានការថ្កោលទោសចំពោះការបោះឆ្នោតប្រជាមតិខុសច្បាប់ ដែលធ្វើឡើងក្នុងតំបន់កាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន និងឲ្យរដ្ឋទាំងអស់ មិនត្រូវទទួលស្គាល់ការផ្លាស់ប្តូរណាមួយចំពោះព្រំដែនអ៊ុយក្រែនដាច់ខាត។

សេចក្តីសម្រេចនេះ ក៏បានអំពាវនាវឲ្យរុស្ស៊ីដកទ័ពភ្លាមៗចេញពីអ៊ុយក្រែនផងដែរ ដោយបញ្ចប់ការលុកលុយដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ប្រទេសចំនួន ១០ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ខណៈចិន ហ្គាបុង ឥណ្ឌា និងប្រេស៊ីលបានអនុបវាទ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ពូទីន ចុះហត្ថលេខា ទទួលស្គាល់តំបន់ចំនួន២ ជាទឹកដីឯករាជ្យ ក្រោយការធ្វើប្រជាមតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម