ព័ត៌មានអន្ដរជាតិ
ពូទីន៖ សហរដ្ឋអាមេរិក ជាប្រទេសតែមួយគត់លើលោក ដែលប្រើអាវុធនុយក្លេអ៊ែរ ពីរដង
ក្នុងអំឡុងសុន្ទរកថារយៈពេល ៣៧ នាទី ស្ដីអំពីការប្រកាសកាត់បញ្ចូលជាផ្លូវការនៃតំបន់ចំនួន ៤ របស់អ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងអំពីការបែកបាក់នៃសហភាពសូវៀត គោលនយោបាយអាណានិគមនិយមលោកខាងលិច អាវុធនុយក្លេអ៊ែរ និងទស្សនៈរបស់លោកចំពោះសីលធម៌របស់បស្ចិមប្រទេស ។
ក្នុងនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានរំលឹកថា សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងគេ ដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយបានទម្លាក់គ្រាប់បែកចំនួនពីរគ្រាប់ ទៅលើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ប្រទេសជប៉ុន ។
លោក ពូទីន បាននិយាយនៅវិមានក្រឹមឡាំងថា “សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលប្រើអាវុធនុយក្លេអ៊ែរចំនួនពីរដង ដោយបានបំផ្លាញទីក្រុងរបស់ជប៉ុន ។ សហរដ្ឋអាមេរិកក៏បាន បន្សល់ទុកដានដ៏គួរឲ្យភ័យខ្លាចនៅក្នុងប្រវត្តិសាស្រ្តរបស់កូរ៉េ និងវៀតណាម ហើយសព្វថ្ងៃនេះកំពុងព្យាយាមកាន់កាប់ប្រទេសអាល្លឺម៉ង់ និងកូរ៉េខាងត្បូង ក្រោមសេចក្តីថ្លែងការណ៍សមភាពទៀតផង” ។
គួរបញ្ជាក់ថា តំបន់ចំនួន ៤ ដែលលោក ពូទីន និងមេដឹកនាំនៃតំបន់ទាំងនោះបានចុះហត្ថលេខាលើសន្ធិសញ្ញាដើម្បីដាក់បញ្ចូលនោះរួមមានតំបន់ Luhansk, Donetsk, Kherson និង Zaporizhia ដែលនេះជាទង្វើមួយត្រូវបានអ៊ុយក្រែន និងមហាអំណាចលោកខាងលិច បរិហារថា “ខុសច្បាប់” ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រុស្ស៊ី វេតូ សេចក្តីសម្រេច របស់ UN ស្តីពី ការកាត់យកទឹកដីនៅ អ៊ុយក្រែន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ