ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យប្រជាជននៅតំបន់មួយរបស់ រុស្ស៊ី ប្រយុទ្ធដើម្បីបញ្ចៀសការស្លាប់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវកាលពីពេលថ្មីៗនេះដល់ប្រជាជនដែលរស់នៅក្នុងតំបន់ Caucasus របស់រុស្ស៊ីឲ្យ “តស៊ូប្រយុទ្ធដើម្បីបញ្ចៀសការស្លាប់” និងការពារសេរីភាពរបស់ពួកគេ ក្រោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅតែកំពុងបន្ត ។

លោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អស់រយៈពេល ២២០ ថ្ងៃហើយដែលយើងបានការពារខ្លួនប្រឆាំងនឹងអ្នកដែលបាញ់កាំជ្រួចមីស៊ីលមកលើយើង ហើយនេះគឺជាសង្រ្គាមដ៏អាក្រក់ និងជាឧក្រិដ្ឋកម្មមួយនៅលើផ្នែកនៃទឹកដីរបស់រុស្ស៊ី” ។
លោកប្រធានាធិបតីបញ្ជាក់ថា “យើងបានធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារប្រជាជនរបស់យើង និងឯករាជ្យភាពរបស់អ៊ុយក្រែន ហើយនេះគឺជាកាតព្វកិច្ចដ៏ពិសិដ្ឋរបស់យើង ជាកាតព្វកិច្ចក្នុងនាមជាឪពុកម្តាយ ជាកូន ក៏ដូចជាកាតព្វកិច្ចរបស់ប្រជាជនយើងគ្រប់ជំនាន់ដែលបានរស់នៅលើទឹកដីមួយនេះ” ។

ដោយអំពាវនាវដល់ប្រជាជននៃតំបន់ Caucasus និងមនុស្សគ្រប់គ្នាដែលរស់នៅក្នុងទឹកដីនៃប្រទេសរុស្ស៊ី, លោក Zelenskyy បាននិយាយថា “គ្មានហេតុផលអ្វីដែលអ្នកនៅតែស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលបម្រើមេដឹកនាំដែលចង់បានសង្រ្គាមនោះទេ ពោលអ្នកមិនមានកាតព្វកិច្ចបែបនេះទេ ដូច្នេះសូមតស៊ូប្រយុទ្ធដើម្បីបញ្ចៀសការស្លាប់ ដោយសារសង្គ្រាម” ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Zelensky បានកើតឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យចំនួន ៤ ទទួលស្គាល់អតីតតំបន់អ៊ុយក្រែនដូចជា Donetsk, Kherson, Luhansk និង Zaporizhzhia ជារដ្ឋអធិបតេយ្យភាពឯករាជ្យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អឺរ៉ុប នឹងជួបរដូវរងាត្រជាក់បំផុត ដោយសារតែវិបត្តិថាមពល

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?