ព័ត៌មានអន្ដរជាតិ
អឺរ៉ុប នឹងជួបរដូវរងាត្រជាក់បំផុត ដោយសារតែវិបត្តិថាមពល
លោកស្រី Kadri Simson ស្នងការអឺរ៉ុបទទួលបន្ទុកថាមពលបានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា មន្ត្រីថាមពលសហភាពអឺរ៉ុបកំពុងមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃវិបត្តិថាមពលដែលកំពុងបន្តនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសនឹងជួបអាកាសធាតុត្រជាក់ខ្លាំងបំផុត នៅពេលរដូវរងាចូលមកដល់ ។

លោកស្រី Simson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបថា “ក្រុមមន្ត្រីកំពុងមានការព្រួយបារម្ភ ព្រោះថា រដូវរងាឆ្នាំនេះនឹងមិនមែនជារដូវរងាដ៏ងាយស្រួលសម្រាប់យើងនោះទេ ហើយរដូវរងាបន្ទាប់នឹងកាន់តែលំបាកថែមទៀត” ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីដោះស្រាយតម្លៃឧស្ម័នដែលហក់ឡើងខ្លាំងនៅអឺរ៉ុប និងដើម្បីបង្កើតកញ្ចប់វិធានការសង្គ្រោះបន្ទាន់ដែលមានគោលបំណងជួយដល់គ្រួសារ និងអាជីវកម្មអឺរ៉ុប ចំពេលមានវិបត្តិ ។

ទន្ទឹមនោះ ផែនការនេះក៏កំណត់ការសន្សំថាមពលជាកាតព្វកិច្ច ដោយតម្រូវឲ្យសមាជិកសហភាពអឺរ៉ុបកាត់បន្ថយតម្រូវការថាមពលខ្ពស់បំផុតចំនួន ៥ ភាគរយ និងស្នើឲ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនី ១០ ភាគរយផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីទាំង ១៥ បានបដិសេធមិនយល់ព្រមលើការកំណត់តម្លៃឧស្ម័នធម្មជាតិនេះនោះទេ ។
យោងតាមក្រុមហ៊ុន Gazprom បានឲ្យដឹងថា ដោយសារការចែកចាយឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះដល់ទៅ ៤៨ ភាគរយនៅឆ្នាំនេះ ធ្វើឲ្យអតិផរណានៅក្នុងតំបន់អឺរ៉ុបក៏បានឈានដល់តួលេខ ២ ខ្ទង់ជាលើកដំបូងផងដែរក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ។

ស្របពេលជាមួយគ្នានេះ មានការភ័យខ្លាចថា ស្ថានការណ៍នឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត បន្ទាប់ពីបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ីបានរងការខូចខាតនៅក្នុងសកម្មភាពដែលគេសង្ស័យថាមានការបំផ្លិចបំផ្លាញពីក្រុមភេរវកម្ម ជាពិសេសវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចែកចាយឧស្ម័នដល់ប្លុកអឺរ៉ុបនាពេលអនាគតដ៏ខ្លីខាងមុខនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Zelensky ឲ្យប្រជាជននៅតំបន់មួយរបស់ រុស្ស៊ី ប្រយុទ្ធដើម្បីបញ្ចៀសការស្លាប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ