ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសស្រុកមួយក្នុងខេត្តភាគកណ្ដាល កំពុងស្ថិតក្រោមទឹកជំនន់
រដ្ឋបាលខេត្ត Pathum Thani ភាគកណ្ដាលប្រទេសថៃបានប្រកាសស្រុក Sam Khok ជាតំបន់គ្រោះមហន្តរាយទឹកជំនន់ ដោយសារតែស្រុកទាំងមូលស្ថិតនៅក្រោមទឹក ក្រោយការហូរហៀរចេញពីទឹកទន្លេចៅប្រាយ៉ា ។

បច្ចុប្បន្នគ្រួសារជាង ៥,០០០ នៅក្នុងស្រុក Sam Khok កំពុងរងការជន់លិចដោយទឹកជំនន់ ហើយអ្នកស្រុកជាច្រើនកំពុងប្រើប្រាស់ទូកក្នុងការធ្វើដំណើរពីផ្ទះរបស់ពួកគេទៅកាន់ផ្លូវនៅទីទួលខ្ពស់ដែលមិនទាន់លិចលង់នៅឡើយ ។
ទន្ទឹមនោះ អភិបាលខេត្តលោក Narongsak Osottanakorn បាននិយាយថា ឧបករណ៍សង្គ្រោះជាច្រើនត្រូវបានមន្ត្រីចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់ ខណៈបាវខ្សាច់ក៏ត្រូវបានផ្តល់ជូនសម្រាប់ទប់ការពារទឹកចេញពីទំនប់ផងដែរ ។

បន្ថែមពីនេះប្រជាពលរដ្ឋម្នាក់រស់នៅឃុំ Bang Toey ស្រុក Sam Khok បានឲ្យដឹងថា គាត់បានចេញពីផ្ទះនៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃសៅរ៍ ហើយនៅពេលដែលត្រឡប់មកវិញប្រហែល ២ ម៉ោងល្ងាច ទឹកបានហក់ឡើងយ៉ាងខ្លាំង ហើយគាត់មិនអាចយកឡានចេញពីផ្ទះបានទេ ។
ដោយឡែកអ្នកស្រុកផ្សេងទៀតបាននិយាយថា ទឹកជំនន់ក៏ធ្លាប់លិចលង់ក្នុងសហគមន៍របស់ពួកគេផងដែរ ប៉ុន្តែកម្ពស់ទឹកលើកនេះបានឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីទឹកបានហូរច្រោះតាមទ្វារទឹកក្នុងស្រុក Bang Sai នៃខេត្តអាយុធ្យា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ រត់ជាន់គ្នាស្លាប់ជាង ១២៩ នាក់ក្នុងការប្រកួតបាល់ទាត់នៅ ឥណ្ឌូណេស៊ី

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល