ព័ត៌មានអន្ដរជាតិ
រត់ជាន់គ្នាស្លាប់ជាង ១២៩ នាក់ក្នុងការប្រកួតបាល់ទាត់នៅ ឥណ្ឌូណេស៊ី
ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ១២៩ នាក់បានស្លាប់ និងប្រហែល ១៨០ នាក់បានរងរបួសនៅក្នុងការប្រកួតបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីហ្វូងមនុស្សបានរត់ជាន់គ្នា ហើយវាជាគ្រោះមហន្តរាយនៅឯកីឡដ្ឋានដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ។

មេប៉ូលិសខេត្ត East Java លោក Nico Afinta បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីការប្រកួតបាល់ទាត់នៅខេត្ត East Java រវាងក្រុម Arema FC និងក្រុម Persebaya Surabaya បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍, អ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន ដោយធ្វើឲ្យប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក៏បង្កឲ្យមានការរត់ជាន់គ្នា និងករណីនៃការថប់ដង្ហើម ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះលោក Afinta បាននិយាយថា ក្នុងនោះក៏មានមន្ត្រីប៉ូលិស ២ នាក់ផងដែរ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ខណៈមនុស្ស ៣៤ នាក់បានស្លាប់នៅខាងក្នុងកីឡដ្ឋាន ហើយអ្នកផ្សេងទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
ទន្ទឹមនោះរដ្ឋមន្ត្រីកីឡារបស់ឥណ្ឌូណេស៊ីលោក Zainudin Amali បាននិយាយថា អាជ្ញាធរនឹងវាយតម្លៃសុវត្ថិភាពឡើងវិញក្នុងការប្រកួតបាល់ទាត់ ក៏ដូចជាពិចារណាមិនអនុញ្ញាតិឲ្យមានអ្នកទស្សនាចូលក្នុងកីឡដ្ឋានផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុម Arema FC និងក្រុម Persebaya Surabaya ធ្វើឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang ហើយអ្នកគាំទ្ររាប់សិបនាក់បានប្រញាប់ប្រញាល់ចូលទៅកាន់ទីលាន បន្ទាប់ពីក្រុម Arema ចាញ់ក្រុមភ្ញៀវ Persebaya Surabaya ក្នុងលទ្ធផល ៣-២ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ លោក Zelensky ឲ្យប្រជាជននៅតំបន់មួយរបស់ រុស្ស៊ី ប្រយុទ្ធដើម្បីបញ្ចៀសការស្លាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ