ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន គាំទ្រ ចិន លើការបង្រួបបង្រួម តៃវ៉ាន់
យោងតាមកាសែត Rodong Sinmun បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមរបស់ប្រទេសចិនលើតៃវ៉ាន់ ។

នៅក្នុងសារផ្ញើអបអរសាទរទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងទិវាជាតិរបស់ប្រទេសចិនដែលត្រូវបានប្រារព្ធកាលពីថ្ងៃទី១ ខែតុលា, លោក គីម បាននិយាយថា “ទាំងគណបក្ស និងរដ្ឋាភិបាល ក៏ដូចជាប្រជាជនរបស់យើងនឹងគាំទ្រ និងលើកទឹកចិត្តជានិច្ចដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិនក្នុងការតស៊ូដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញ” ។
ទន្ទឹមនោះការផ្ញើសាររបស់លោក គីម ក៏ត្រូវបានគេមើលឃើញផងដែរ ស្របពេលដែលលោក ស៊ី រំពឹងថានឹងស្វែងរកអាណត្តិទី ៣ ដែលមិនធ្លាប់មានពីមុនក្នុងនាមជាមេបក្សនៅក្នុងសមាជជាតិរបស់បក្សកុម្មុយនិស្តដែលនឹងបើកដំណើរការនៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ ។

លោក គីម បានសង្កត់ធ្ងន់ថា លោកនឹងធ្វើការជាមួយលោក ស៊ី ដើម្បីបង្កើនទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពរវាងប្រទេសរបស់លោកជាមួយប្រទេសចិន និងដើម្បីការពារសន្តិភាព និងស្ថិរភាពនៅអាស៊ី ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។
ស្របពេលជាមួយគ្នានេះ លោក គីម ត្រូវបានគេជឿថាកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ដែលជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង តាមរយៈសមយុទ្ធការពាររួមគ្នានាពេលថ្មីៗនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រត់ជាន់គ្នាស្លាប់ជាង ១២៩ នាក់ក្នុងការប្រកួតបាល់ទាត់នៅ ឥណ្ឌូណេស៊ី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី