ព័ត៌មានអន្ដរជាតិ
សំណុំរឿងទាំង ៥ ដែលតុលាការធម្មនុញ្ញ ថៃ គាំទ្រអាណត្តិលោក ប្រាយុទ្ធ មិនទាន់ផុត
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានរួចផុតពីសំណុំរឿងទាំង ៥ ដែលប្តឹងលោកនៅតុលាការធម្មនុញ្ញក្នុងគោលបំណងដកលោកចេញពីតំណែង ។

ករណីទី ១ បានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០១៩ ពោលត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីលោក ប្រាយុទ្ធ និងខុទ្ទកាល័យរបស់គាត់បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅមុខព្រះភ័ក្ត្ររបស់ព្រះមហាក្សត្រ ប៉ុន្តែក្រោយមកនៅខែកញ្ញា ឆ្នាំ ២០១៩ ដដែលតុលាការធម្មនុញ្ញបានច្រានចោលញត្តិនេះដោយហេតុផលថាវាមិនទាន់ត្រូវបានអនុញ្ញាតដើម្បីធ្វើសេចក្តីសម្រេចលើពិធីស្បថចូលកាន់តំណែងនៅឡើយទេ ។
ករណីហាមឃាត់ការកាន់តំណែង
ញត្តិមួយត្រូវបានដាក់ដោយសមាជិកសភាបក្សប្រឆាំងចំនួន ១១០ រូបមកពីគណបក្សនយោបាយចំនួន ៧ ក្នុងខែមិថុនា ឆ្នាំ ២០១៩ ដោយស្នើឲ្យតុលាការធម្មនុញ្ញសម្រេចថាតើលោក ប្រាយុទ្ធ ត្រូវបានហាមឃាត់មិនឲ្យកាន់តំណែងគណៈរដ្ឋមន្ត្រីក្រោមធម្មនុញ្ញឬយ៉ាងណា ។

អ្នកចោទប្រកាន់បានប្រកែកថា ឋានៈរបស់លោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីគួរតែបញ្ចប់ ដោយសារតែក្នុងពេលតែមួយ លោកក៏កំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់យោធា (NCPO) ផងដែរ ។ អ្នកចោទប្រកាន់បាននិយាយទៀតថា មុខតំណែងទាំងនេះគួរតែទុកឲ្យ “មន្ត្រីរដ្ឋផ្សេងទៀត” ព្រោះវាជាឋានៈហាមឃាត់សម្រាប់សមាជិកគណៈរដ្ឋមន្ត្រីណាមួយ ។
កាលពីខែកញ្ញា ឆ្នាំ ២០១៩ តុលាការធម្មនុញ្ញបានកាត់ក្តីថា ប្រធាន NCPO មិនមែនជា “មន្ត្រីផ្សេង” នោះទេ ដោយបានបើកផ្លូវឲ្យលោក ប្រាយុទ្ធ បន្តធ្វើជាប្រមុខរដ្ឋាភិបាល ។
ករណីស្នាក់នៅក្នុងលំនៅដ្ឋានយោធា
កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ សមាជិកសភាលោក Prasert Chantararuangthong ក្នុងតួនាទីជាអគ្គលេខាធិការបក្សប្រឆាំងភឿថៃ បានដាក់ញត្តិទៅតុលាការតាមរយៈប្រធានសភា ដោយសួរថាតើលោក ប្រាយុទ្ធ បានរំលោភរដ្ឋធម្មនុញ្ញចំពោះការរស់នៅក្នុងលំនៅដ្ឋានយោធារបស់លោកដែរឬទេ ។

លោក Prasert បានលើកឡើងពីមាត្រា ១៨៤ និង ១៨៦ នៃរដ្ឋធម្មនុញ្ញ ដែលហាមមិនឲ្យមន្ត្រីរដ្ឋាភិបាលទទួលបានអត្ថប្រយោជន៍ពិសេសណាមួយពីភ្នាក់ងាររដ្ឋាភិបាលឡើយ ។ ជនជាប់ចោទបាននិយាយថា លោក ប្រាយុទ្ធ បានរស់នៅក្នុងលំនៅដ្ឋានយោធារបស់គាត់ដោយមិនគិតថ្លៃ ទោះបីជាគាត់បានចូលនិវត្តន៍ជាឧត្តមសេនីយកងទ័ពក៏ដោយ ។
កាលពីខែធ្នូ ឆ្នាំ ២០២០ តុលាការធម្មនុញ្ញបានកាត់ក្តីថា លោក ប្រាយុទ្ធ មិនបានបំពានលើមាត្រាធម្មនុញ្ញដែលត្រូវបានចោទនោះទេ ដោយសារការស្នាក់នៅរបស់លោកនៅក្នុងលំនៅឋានយោធា គឺស្របតាមបទប្បញ្ញត្តិឆ្នាំ ២០០៥ របស់កងទ័ពថៃ ដែលអនុញ្ញាតឲ្យមេទ័ពរស់នៅក្នុងមូលដ្ឋាន បន្ទាប់ពីពួកគេចូលនិវត្តន៍ ប្រសិនបើ ពួកគេបន្តបម្រើប្រទេស ។
ការជ្រៀតជ្រែកគម្រោងផ្លូវដែក
កាលពីខែមេសា ឆ្នាំ ២០១៩ សមាជិកសភាគណបក្សប្រឆាំងចំនួន ៧២ រូបបានដាក់ញត្តិទៅតុលាការធម្មនុញ្ញដោយចោទប្រកាន់លោក ប្រាយុទ្ធ ថាបានបំពានធម្មនុញ្ញដោយចេញដីកាប្រតិបត្តិដើម្បីពន្យាររយៈពេលសម្បទាននៃគម្រោងរថភ្លើងក្រោមដីទៅ ៤០ ឆ្នាំ ទោះបីជាសម្បទានដែលមានស្រាប់នៅសល់តែ ១០ ឆ្នាំក៏ដោយ ។

អ្នកចោទប្រកាន់បានស្នើឲ្យតុលាការដកលោក ប្រាយុទ្ធ ចេញពីតំណែងពីបទ “ជ្រៀតជ្រែក ឬលូកលាន់ក្នុងការទទួលបានសម្បទានណាមួយពីរដ្ឋ” ដែលជាការហាមឃាត់មួយចែងសម្រាប់រដ្ឋមន្ត្រីរដ្ឋាភិបាលណាមួយ ពោលជាបញ្ជាដែលលោក ប្រាយុទ្ធ បានដាក់ចេញកាលពីខែមេសាឆ្នាំ ២០១៩ ខណៈពេលដែលគាត់កំពុងបម្រើការជាប្រធាន NCPO ។
នៅខែកក្កដាឆ្នាំ ២០២១ តុលាការធម្មនុញ្ញបានច្រានចោលញត្តិនេះ ដោយនិយាយថា នៅពេលនោះ បទប្បញ្ញត្តិរដ្ឋធម្មនុញ្ញស្តីពីការបញ្ចប់ឋានៈជារដ្ឋមន្ត្រីគ្របដណ្តប់តែមនុស្សដែលកាន់តំណែងជារដ្ឋមន្ត្រីប៉ុណ្ណោះ ។ លោក ប្រាយុទ្ធ ក៏មិនត្រូវបានដកសិទ្ធិដែរ ព្រោះតុលាការបាននិយាយថា លោកបានដកតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩ ។
ករណីកាន់តំណែងនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំ
នៅក្នុងករណីចុងក្រោយបំផុតប្រឆាំងនឹងលោក ប្រាយុទ្ធ តុលាការធម្មនុញ្ញសម្រេចដោយសំឡេងភាគច្រើន ៦ ទល់នឹង ៣ កាលពីថ្ងៃទី ៣០ ខែកញ្ញាថា អាណត្តិរយៈពេល ៨ ឆ្នាំរបស់គាត់មិនទាន់ផុតកំណត់នៅថ្ងៃទី ២៤ ខែសីហាឆ្នាំនេះនោះទេ ។

សាលក្រមបាននិយាយថា អាណត្តិរបស់នាយករដ្ឋមន្ត្រីគួរតែត្រូវបានរាប់ចាប់ពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅពេលធម្មនុញ្ញបច្ចុប្បន្នចូលជាធរមាន ពោលតុលាការបានសម្រេចថា ការដឹកនាំដំបូងរបស់លោកមិនបានអនុវត្តក្រោមធម្មនុញ្ញនេះនោះទេ ។
កាលពីថ្ងៃទី ២៤ ខែសីហា គណបក្សប្រឆាំងបានដាក់ញត្តិទៅតុលាការដោយសួរថា តើលោក ប្រាយុទ្ធ បានបញ្ចប់អាណត្តិ ៨ ឆ្នាំរបស់លោកឬអត់? ញត្តិបានលើកឡើងថា លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ពោលរយៈពេល ៣ ខែ បន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations Thailand
ចុចអាន ៖ ថៃ ប្រកាសស្រុកមួយក្នុងខេត្តភាគកណ្ដាល កំពុងស្ថិតក្រោមទឹកជំនន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត