Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដកទ័ពចេញពីទីក្រុងភាគខាងកើត អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ីបានដកចេញពីបន្ទាយដ៏សំខាន់ក្នុងទីក្រុង Lyman ដែលមានទីតាំងនៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដកទ័ពនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ចូលជាឯកតោភាគីលើតំបន់ចំនួន ៤ នៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន រួមទាំងតំបន់ Donetsk ផងដែរ ។

ក្រសួង​បាន​និយាយ​ថា ការដកទ័ពរបស់ខ្លួនគឺដើម្បីចល័តទៅកាន់តំបន់ដែលរឹងមាំ និងការការពារប្រសើរជាងនេះ ក៏ដូចជាដើម្បីបញ្ចៀសការគំរាមកំហែងពីការឡោមព័ទ្ធណាមួយដោយកងកម្លាំងអ៊ុយក្រែន ។

ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា កងទ័ពរបស់ខ្លួនកំពុងបិទនៅកណ្តាលទីក្រុង Lyman ដើម្បីវាយ​ដណ្តើម​យក​ទីក្រុង​នេះ​មក​វិញ ​នៅ​ពេល​នេះ​ដែលកង​កម្លាំង​របស់​រុស្ស៊ី​បាន​ចាកចេញទាំងស្រុង ​។

កងទ័ពអ៊ុយក្រែនក៏ត្រូវបានគេរំពឹងថា នឹងបង្កើនការវាយលុករបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមដណ្តើមយកមកវិញនូវមូលដ្ឋានរឹងមាំរបស់រុស្ស៊ីផ្សេងទៀតនៅសាធារណរដ្ឋ Donetsk និង Luhansk ដែលនៅជិតខាងគ្នា ។

គួរបញ្ជាក់ថា ទីក្រុង Lyman បានបម្រើការជាផ្លូវដែក និងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងទីក្រុង Donetsk សម្រាប់កងកម្លាំងរបស់រុស្ស៊ី ចាប់តាំងពីពួកគេបានដណ្តើមយកទីក្រុងនេះកាលពីខែឧសភា ជាពិសេសកងកម្លាំងរុស្ស៊ី​បាន​ប្រើ​វា​ជា​មូលដ្ឋាន​ដើម្បី​ឈាន​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ក្នុង​តំបន់ Donbas ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Zelensky ឲ្យប្រជាជននៅតំបន់មួយរបស់ រុស្ស៊ី ប្រយុទ្ធដើម្បីបញ្ចៀស​ការស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២០ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣១ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម