ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Ian សម្លាប់មនុស្សជាង ៧០ នាក់ហើយនៅ អាមេរិក
សារព័ត៌មាន NBC News រាយការណ៍ថា គិតត្រឹមពេលនេះរដ្ឋ Florida និងរដ្ឋ North Carolina បានកត់ត្រាអ្នកស្លាប់ជាង ៧០ នាក់ហើយ បន្ទាប់យ៉ាងហោចណាស់មនុស្ស ៤៥ នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែព្យុះសង្ឃរា Ian ។

ព្យុះសង្ឃរា Ian បានបោកបក់នៅរដ្ឋ South Carolina របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងរដ្ឋ Florida កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។ បន្ទាប់មកវាក្លាយទៅជាព្យុះស៊ីក្លូន ហើយបានរំកិលទៅភាគខាងត្បូងនៃរដ្ឋ Virginia នៅថ្ងៃសៅរ៍ ។
នាយកគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Florida លោក Kevin Guthrie បាននិយាយកាលពីថ្ងៃសៅរ៍ថា រហូតមកដល់ពេលនេះរដ្ឋបានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ១,១០០ នាក់ ចាប់តាំងពីព្យុះ Ian បានចុះចតនៅទីនោះកាលពីថ្ងៃពុធ ខណៈព្យុះនេះបានធ្វើឲ្យមនុស្ស ១.៩ លាននាក់គ្មានអគ្គិសនីប្រើប្រាស់ផងដែរ ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីជាង ២០០,០០០ កន្លែងត្រូវបានរាយការណ៍នៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ និង ១៣៨,០០០ នាក់ទៀតនៅរដ្ឋ North Carolina ។
ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសអាសន្ននៅរដ្ឋ South Carolina ហើយថែមទាំងបាននិយាយថា ព្យុះសង្ឃរា Ian អាចនឹងក្លាយជាព្យុះដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Florida ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ថៃ ប្រកាសស្រុកមួយក្នុងខេត្តភាគកណ្ដាល កំពុងស្ថិតក្រោមទឹកជំនន់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ