ព័ត៌មានអន្ដរជាតិ
ប៉ូលិសឥណ្ឌូណេស៊ី រងការរិះគន់ចាស់ដៃ បន្ទាប់ពីហេតុការណ៍ក្នុងកីឡដ្ឋាន សម្លាប់មនុស្ស ១២៥នាក់
ប៉ូលិសឥណ្ឌូណេស៊ី បានរងការរិះគន់យ៉ាងចាស់ដៃកាលពីថ្ងៃអាទិត្យទី០២ខែតុលា បន្ទាប់ពីមនុស្ស១២៥នាក់ បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា នៅកីឡដ្ឋានបាល់ទាត់មួយ ដែលក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រខឹងសម្បា ដែលសម្រុកចូលទីលាន។

ហេតុការណ៍នេះ ក៏បានបណ្តាលឲ្យមនុស្សចំនួន ៣២៣នាក់រងរបួសផងដែរ។
អ្នកគាំទ្រក្រុម Arema FC នៅកីឡដ្ឋាន Kanjuruhan បានសម្រុកចូលទីលានប្រកួត បន្ទាប់ពីក្រុមរបស់ពួកគេចាញ់ក្រុមភ្ញៀវ Persebaya Surabaya ក្នុងលទ្ធផល ៣ ទល់នឹង ២។

ប៉ូលិស ដែលហៅភាពចលាចលនេះថាជាកុបកម្ម បាននិយាយថា ពួកគេព្យាយាមបង្ខំឲ្យអ្នកគាំទ្រ ត្រលប់ទៅកន្លែងអង្គុយវិញ ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីមន្រ្តីពីរនាក់ត្រូវបានសម្លាប់។
យោងតាមប៉ូលិស ជនរងគ្រោះជាច្រើននាក់ ត្រូវបានគេជាន់ ឬថប់ដង្ហើមស្លាប់។

អ្នកនៅរស់រានមានជីវិត បានរៀបរាប់អំពីអ្នកទស្សនាភ័យស្លន់ស្លោនៅក្នុងហ្វូងមនុស្ស ដែលប្រមូលផ្តុំគ្នានៅពេលឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបាញ់លើពួកគេ។
មនុស្សម្នាក់បានប្រាប់ AFP ថា “ក្រុមមន្រ្តីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក មនុស្សបានសម្រុកចេញក្រៅដោយរុញច្រានគ្នាទៅវិញទៅមក ហើយបណ្តាលឲ្យមានជនរងគ្រោះជាច្រើន។ គ្មានអ្វីកើតឡើងទេ មិនមានការបះបោរឡើយ។ ខ្ញុំមិនដឹងថាមានបញ្ហាអ្វីទេ ស្រាប់តែពួកគេបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នោះហើយជាអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ តើពួកគេមានគិតពីកុមារ និងស្រ្តីទេ?”

អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើមូលហេតុដែលឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានដាក់ពង្រាយនៅក្នុងកន្លែងបិទជិតដោយនិយាយថា វាគួរតែត្រូវបានប្រើនៅពេលដែលវិធីសាស្រ្តផ្សេងទៀតបរាជ័យប៉ុណ្ណោះ។
អភិបាលរងខេត្ត East Java លោក Emil Dardak បានប្រាប់ទូរទស្សន៍ Metro TV កាលពីល្ងាចថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច១២៥នាក់បានស្លាប់ ដោយកែតម្រូវតួលេខដែលបញ្ជាក់ដោយមន្ត្រីថាមានអ្នកស្លាប់ ១៧៤នាក់។ នោះគឺដោយសារតែមន្ត្រីរាប់ចំនួនពីរដង។

បន្ទាប់ពីហេតុការណ៍នោះ លោកប្រធានាធិបតី Joko Widodo បានបញ្ជាឲ្យមានការស៊ើបអង្កេតលើសោកនាដកម្មនេះ, ការត្រួតពិនិត្យសុវត្ថិភាពក្នុងការប្រកួតបាល់ទាត់ទាំងអស់ និងបញ្ជាឲ្យសមាគមកីឡាបាល់ទាត់របស់ប្រទេស ផ្អាកការប្រកួតទាំងអស់ រហូតដល់ការកែលម្អសុវត្ថិភាពត្រូវបានធ្វើរួចរាល់។
គួរបញ្ជាក់ថា សោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុង Malang គឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយក្នុងកីឡដ្ឋាន ដែលសម្លាប់មនុស្សច្រើនបំផុតលើពិភពលោក។

គ្រោះមហន្តរាយក្នុងកីឡដ្ឋានផ្សេងទៀតរួមមានការប៉ះទង្គិចគ្នាកាលពីឆ្នាំ១៩៨៩ នៅកីឡដ្ឋាន Hillsborough របស់ចក្រភពអង់គ្លេស ដែលបណ្តាលឲ្យអ្នកគាំទ្រក្លិប Liverpool ៩៧ នាក់ស្លាប់ និងសោកនាដកម្មកីឡដ្ឋាន Port Said ឆ្នាំ ២០១២ នៅប្រទេសអេហ្ស៊ីប ដែលមនុស្ស ៧៤ នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នា។
នៅឆ្នាំ ១៩៦៤ មនុស្ស៣២០ នាក់បានស្លាប់ និងជាង ១០០០នាក់រងរបួសក្នុងអំឡុងពេលរត់ជាន់គ្នានៅពហុកីឡដ្ឋានជាតិទីក្រុង Lima នៃប្រទេសប៉េរូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រត់ជាន់គ្នាស្លាប់ជាង ១២៩ នាក់ក្នុងការប្រកួតបាល់ទាត់នៅ ឥណ្ឌូណេស៊ី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត