Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករប្រឆាំងលោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ទាមទារ​បណ្ដេញនាយករដ្ឋមន្ត្រី

បានផុស

នៅ

ក្រុមបាតុករប្រឆាំងលោក ប្រាយុទ្ធ ចាន់អូចា ដែលដឹកនាំដោយលោក Sombat Boonngarm-anong កាលពីថ្ងៃអាទិត្យបានចាប់ផ្តើមយុទ្ធនាការប្រមូលផ្ដុំតវ៉ាស្លៀកពាក់ពណ៌ខ្មៅ ទាមទារឲ្យមានការបណ្តេញលោកនាយករដ្ឋមន្ត្រីរូបនេះចេញពីតំណែង ។

នៅក្នុងការប្រមូលផ្ដុំតវ៉ានោះ ក្រុមបាតុករក៏បាននាំគ្នាបិទស្ទីគ័រដែលសរសេរថា “ចេញទៅ ប្រាយុទ្ធ” លើជញ្ជាំងមួយកន្លែងនៅមុខរោងភាពយន្ត Scala ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកក ។

សកម្មជននយោបាយដ៏ល្បីរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេនឹងធ្វើសកម្មភាព “ថ្ងៃអាទិត្យពណ៌ខ្មៅ ឬ Black Sunday” ដើម្បីសម្តែងការជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចបន្តកាន់តំណែង ពីព្រោះអាណត្តិ ​៨ ​ឆ្នាំ​របស់​លោក​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា អ្នក​ចូល​រួម​នឹង​ស្លៀក​ពាក់​ពណ៌​ខ្មៅ ហើយ​សកម្មភាព​របស់​ពួក​គេ​នឹងបត់បែនតាមកាលៈទេសៈនៅរៀង​រាល់​ថ្ងៃ​អាទិត្យ ស្រប​តាម​ស្ថានភាព​នយោបាយក្នុងប្រទេស ។

ទោះជាយ៉ាងនេះក្តី លោកបានសន្យាថា ក្រុមបាតុកររបស់ពួកគេនឹងមិនដើរតាមដងផ្លូវនោះទេ ប៉ុន្តែនឹងធ្វើសកម្មភាពនៅលើចិញ្ចើមផ្លូវ ដើម្បីចៀសវាងជម្លោះជាមួយសកម្មជននយោបាយដ៏ល្បីម្នាក់ទៀតគឺលោក Srisuwan Janya ដែលបានគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមបាតុករណាដែលធ្វើបាតុកម្មតាមដងផ្លូវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖​ សំណុំរឿងទាំង ៥ ដែលតុលាការធម្មនុញ្ញ ថៃ គាំទ្រអាណត្តិលោក ប្រាយុទ្ធ មិនទាន់ផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ១៣ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច២៨ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ២៨ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម