ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា ចិន បញ្ជូនយន្តហោះ និងនាវាចម្បាំង ២៦ គ្រឿងមកកាន់ច្រកសមុទ្រតៃវ៉ាន់
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់បានមើលឃើញយន្តហោះចំនួន ២២ គ្រឿង និងនាវាចម្បាំងចំនួន ៤ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ចូលទៅជិតកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ ។

ក្រសួងបាននិយាយនៅលើបណ្ដាញ Twitter ថា “យន្តហោះចំនួន ៨ ក្នុងចំណោមយន្តហោះ ២២ គ្រឿងបានហោះឆ្លងកាត់ “បន្ទាត់មធ្យម” នៃច្រកសមុទ្រតៃវ៉ាន់ ដែលបម្រើជាព្រំដែនសមុទ្រមិនផ្លូវការរវាងកោះតៃវ៉ាន់ និងចិនដីគោក ។ យន្តហោះទាំងនេះរួមមានយន្តហោះចម្បាំង J-11 និងយន្តហោះចម្បាំង J-16 ចំនួន ២ គ្រឿង យន្តហោះគ្មានមនុស្សបើក BZK-005 និង CH-4 ក៏ដូចជាយន្តហោះចម្បាំងអេឡិចត្រូនិច Y-8 និង Y-9 ផងដែរ ។
ក្រសួងបានបន្ថែមថា យោធាតៃវ៉ាន់បានតាមដានស្ថានភាព និងឆ្លើយតបដោយការបញ្ជូនយន្តហោះល្បាតអាកាសស៊ីវិល ចេញការព្រមានតាមវិទ្យុ និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសជាដើម ។

ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់បានកើនឡើង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាកោះនេះកាលពីដើមខែសីហា ។
ស្របពេលជាមួយគ្នានេះ ប្រទេសចិនបានថ្កោលទោសដំណើររបស់លោកស្រី Pelosi ដោយទីក្រុងប៉េកាំងចាត់ទុកថាជាកាយវិការនេះជាការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក គីម ជុងអ៊ុន គាំទ្រ ចិន លើការបង្រួបបង្រួម តៃវ៉ាន់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង