Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនជប៉ុន ឆោឡោរត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីល រំលងប្រទេស (មានវីដេអូ)

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន​ បាន​ជំរុញឲ្យ​ប្រជាជន​នៅ​កោះ​ហុកកៃដូ រត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េ​ខាង​ជើង​ បាញ់មីស៊ីលផ្លោង ហោះសំដៅមកខ្លួន។

មីស៊ីលនេះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាញ់​បង្ហោះ​នៅ​ប្រហែល​ម៉ោង ៧ និង ២៥ នាទី​ព្រឹក​ថ្ងៃ​អង្គារទី០៤ខែតុលានេះ​។

គណនី Twitter ផ្លូវការរបស់ទីក្រុង Ishikari លើកោះហុកកៃដូ បានបង្ហោះថា “មីស៊ីលនេះ ត្រូវបានគេជឿថា បាញ់ចេញពីប្រទេសកូរ៉េខាងជើង។ មានការជម្លៀសមនុស្សនៅខាងក្នុងអគារ ឬក្រោមដី”។

ស្របពេលជាមួយគ្នានោះ គណនី Twitter ផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានបង្ហោះសារ សុំឲ្យប្រជាជននៅកោះហុកកៃដូ រត់រកកន្លែងលាក់ខ្លួនផងដែរ។ បន្ទាប់​មកលោក​បាន​បង្ហោះ​សារ Update ថា ​មីស៊ីល​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន។

សារនេះបន្តថា “មីស៊ីលដូចដែលរៀបរាប់ខាងលើ ត្រូវបានគេជឿថា បានឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ០៧:២៩នាទី។ ប្រសិនបើអ្នកឃើញអ្វីដែលគួរឲ្យសង្ស័យ សូមកុំចូលទៅជិតវា ហើយត្រូវទាក់ទងប៉ូលិសឬនាយកដ្ឋានពន្លត់អគ្គិភ័យភ្លាមៗ”។

យោងតាមប្រធានខុទ្ទកាល័យលោក Hirokazu Matsuno, មីស៊ីលផ្លោងនេះ បានហោះពីលើតំបន់ Tohoku។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺជាការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដើម្បីឆ្លើយតបជាក់ស្តែងចំពោះសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

កូរ៉េ​ខាង​ជើង ​ចាត់​ទុក​សមយុទ្ធ​បែប​នេះ​ថា​ជា​ការ​ហាត់​សម​សម្រាប់ការ​លុកលុយ បើ​ទោះ​បី​ជាទី​ក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន​និយាយ​ថា សមយុទ្ធនេះមាន​លក្ខណៈ​ការពារ​ក៏​ដោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ 1NEWS

ចុចអាន៖ កូរ៉េខាងត្បូង បង្ហើបពេលវេលាដែល កូរ៉េខាងជើង ទំនងជាបាញ់នុយក្លេអ៊ែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៤ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម